|
ពិធីមិទ្ទីងពិភពលោកបង្កាប្រឆាំងជំងឺរបេង។ |
(VOV)-នាព្រឹកថ្ងៃទី២៤មិនានៅក្រុងហាណូយ ក្រសួងសុខាភិបាលវៀតណាម
កម្មវិធីប្រឆាំងជំងឺរបេងជាតិបានរៀបចំសន្និសិទបូកសរុបការងារប្រឆាំងជំងឺ
របេងដំណាក់កាល២០០៧-២០១១ និងទឹសដៅសកម្មភាពដំណាក់កាល
២០១២-២០១៥។ ក្នុងរយៈពេល៥ឆ្នាំកន្លងមក កម្មវិធីប្រឆាំងជំងឺរបេងជាតិ
ទទួលបាននិងហួសពីគោលដៅផែនការដែលបានដាក់ចេញ។ អនុរដ្ធមន្ត្រី
ក្រសួងសុខាភិបាលវៀតណាម Nguyen Thi Xuyen បានចាត់ទុកថា៖
“ដំណាក់កាល២០០៧-២០១១ជាដំណាក់កាលសំខាន់ ទោះបីមានការ
ប្រែប្រួលនិងកត្តាជាច្រើនជះឥទ្ធពលទៅលើកម្មវិធីបង្កាប្រឆាំងជំងឺរបេងក្តី
ប៉ុន្តែដំណាក់កាលកន្លងទៅក៏កត់សម្គាល់ការបើកទូលាយកិច្ចសហប្រតិបត្តិការ
អន្តរជាតិជាមួយបណ្ដាដៃគូរនិងអនុវត្តបច្ចេកទេសជឿនលឿនក្នុងការងារបង្កា
ប្រឆាំងជំងឺរបេងផងដែរ។”
កម្មវិធីបង្កាប្រឆាំងជំងឺរបេងជាតិបានដាក់គោលដៅដល់ឆ្នាំ២០១៥បន្ថយ
ប្រមាណ៥០%នៃចំនួនអ្នកត្រូវជំងឺរបេង។ ជាមូលដ្ធានឲ្យយុទ្ធសាស្ត្រឆ្ពោះ
ទៅការលប់បំបាត់ជំងឺរបេងនាឆ្នាំ២០៥០។ ថ្លែងមតិបញ្ជានៅសន្និសិទ
ឧបនាយករដ្ធមន្ត្រី Nguyen Thien Nhan បានស្នើរក្រសួងសុខាភិបាលលៃទុក
អាទិភាពសំរាប់ការងារបង្កាប្រឆាំងជំងឺរបេង។រដ្ធអំណាចគ្រប់ជាន់ថ្នាក់ត្រូវ
ចាត់ទុកគោលដៅប្រឆាំងជំងឺរបេងជាគោលដៅមួយក្នុងចំណោមគោលដៅ អភិវឌ្ឍន៍សេដ្ធកិច្ច-សង្គមរបស់ដំបន់៕