វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០២០តម្លៃនាំចេញជលផលទទួលបាន៨ដល់៩ពាន់លានដុល្លារអាមេរិក
(VOVWORLD) -នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអនុម័តកម្មវិធីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ជលផលនិរន្តរភាពដំណាក់កាល ២០១៦-២០២០។
រូបថតៈ chinhphu.vn |
កម្មវិធីនេះសំដៅធ្វើអាជីវកម្មនូវ សក្កានុភាព ប្រៀបខ្លាំងអភិវឌ្ឍន៍ និរន្តរភាពផ្នែកជលផល ខំប្រឹងប្រែងក្លាយទៅជាផ្នែក ផលិតទំនិញធំបំផុត មានរចនាសម្ព័ន្ធនិងរូបភាពផលិតផលសមស្របនិងលទ្ធភាពប្រ កួតប្រជែងខ្ពស់ ធ្វើសមាហរណកម្មរឹងមាំទៅក្នុងខឿនសេដ្ឋកិច្ចអន្តរជាតិ តភ្ជាប់នឹងកិច្ច ការពារផលប្រយោជន៍ បរិស្ថានអេកូឡូស៊ី រួមចំណែកការពារជាតិ សន្តិសុខលើកោះ សមុទ្ររបស់មាតុប្រទេស។ខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០ ល្បឿនតម្លៃផលិតជលផល ទទួលបាន៦,០% ហើយតម្លៃនាំចេញជលផលទទួលបានពី៨ដល់៩ពាន់លានដុល្លារ អាមេរិក។ ភារកិច្ចមួយក្នុងចំណោមភារកិច្ចរបស់កម្មវិធី គឺលលើកកំពស់សមត្ថភាព ស្រាវជ្រាវ ឧស្សាហូបនីយកម្មនិងទំនើបកម្មប្រព័ន្ធផលិតពូជជលផលទំនិញ ក្នុងនោះ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានស្រាវជ្រាវ តំបន់ផលិតពូជមានគុណភាព៕