វៀតណាមខំប្រឹងប្រែងទទួលបានលទ្ធផលខ្ពស់បំផុតអំពីផែនការបង់ថវិការរដ្ឋឆ្នាំ២០១៣
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung
(រូបថតInternet) |
(VOV)_នាថ្ងៃទី ១៧ កក្កដា ថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ Online ស្ដីពីការលាតត្រដាងអនុវត្តភារកិច្ចហិរញ្ញវត្ថុ ថវិការដ្ឋ ក្នុងរយះពេល៦ខែចុងឆ្នាំ២០១៣ ជាមួយបណ្ដាខេត្ត ទីក្រុង ស្ថិតនៅក្រោមឱវាទមជ្ឈឹម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានស្នើផ្នែកហិរញ្ញវត្ថុ ត្រូវអនុវត្តភារកិច្ចដែលបានដាក់ចេញប្រកបដោយជោគជ័យ នោះគឺ ប្រមូលផ្តុំបញ្ជាណែនាំ ខំប្រឹងប្រែងដណ្ដើមបានលទ្ធផលខ្ពស់បំផុត និងសម្រេចគំរោងបង់ថវិការដ្ឋ ឆ្នាំ ២០១៣។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា÷ នាឆ្នាំ ២០១៣ ខឿនសេដ្ឋកិច្ចពិភពលោកនៅមានការផ្លាស់ប្តូរដ៏ស្មុគ្រស្មាញ មិនតាន់ស្ថិរភាព និងអាចមានហានិភ័យជាច្រើន។ នៅក្នុងប្រទេស ទោះបីជាទទួលបានបណ្ដាសមត្ថផលសំខាន់ ក្នុងការទប់ស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលបានកំរិតកំណើនសមស្រប ធានាសុខុមាលភាពសង្គមក្តី ប៉ុន្តែ ខឿនសេដ្ឋកិច្ចវៀតណាមនៅមានការលំបាក សាកល្បងជាច្រើន។ តាម នាយករដ្ឋមន្ត្រី Nguyen Tan Dung ថា÷ជាមួយការខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល របស់សហគមន៍អង្គភាពអាជិវកម្មនិងប្រជាជនក្នុងទូទាំងប្រទេស ស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងរយះពេល៦ខែដើមឆ្នាំ ២០១៣ បានមានការផ្លាស់ប្តូរសកម្មជាច្រើន ចំទិស បង្កបុព្វហេតុអោយការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងឆ្នាំ២០១៣នេះ ប្រកបដោយជោគជ័យ។ ស្ដីពីភារកិច្ចក្នុងរយះពេក៦ខែចុងឆ្នាំ២០១៣ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើក្រសួងហិរញ្ញវត្ថុ ជួបធ្វើការជាមួយបណ្ដាតំបន់ អង្គភាពអាជីវកម្ម ដើម្បីធានាការបង់ប្រាក់ត្រឹមត្រូវ តាមការកំណត់។ នាយករដ្ឋមន្ត្រី ក៏បានស្នើគ្រប់ក្រសួង ស្ថាប័ន និងតំបន់អនុវត្តរាល់ដំណោះស្រាយបង្កើនការគ្រប់គ្រងថវិកាយ៉ាងម៉ត់ចត់ ធានាការសន្សំសំចៃ ប្រឆាំងការខ្ជះខ្ជាយ…។ល៕