(VOVworld) - ក្នុងឆ្នាំ២០១៥ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនឹងបន្ត អនុវត្តដំណោះស្រាយនានាសំដៅជំនេះពុះពារលើការលំបាកសំរាប់អង្គភាពអាជី វកម្ម ជាពិសេសគឺអង្គភាពអាជីវកម្មទ្រង់ទ្រាយមធ្យមនិងតូច។នេះគឺ ជាការអះអាងរបស់
រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មលោក Vu Huy Hoang នាពេលឆ្លើយសម្ពាស
ជាមួយអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀត ណាម។ តាមលោក Vu Huy Hoang ថា ខឿនសេដ្ឋកិច្ចវៀតណាមនាបច្ចុប្បន្នមានការ ចូលរួមធំៗរបស់វិស័យពាណិជ្ជកម្ម
ក្រៅប្រទេស ហេតុនេះហើយគោលដៅសំរេច កំណើននាំចេញ១០% គឺជាភារកិច្ច
១ក្នុងចំណោមភារកិច្ចដ៏សំខាន់ដែលផ្នែក ឧស្សាហពាណិជ្ជកម្មត្រូអនុវត្ត៖
|
រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មលោក Vu Huy Hoang |
“សេដ្ឋកិច្ចវៀតណាមត្រូវប្រមូលផ្ដុំទៅលើការបើកទូលាយទីផ្សារនាំចេញថ្មី ទន្ទឹម
នឹងទីផ្សារជាប្រពៃណី ផ្លាស់ប្ដូរថ្មីវិធីពន្លឿនពាណិជ្ជកម្ម។បន្តទប់ទល់នឹង បណ្ដា
វិធានការប្រឆាំងការលក់បង្ខូចតំលៃ ប្រឆាំងឧបត្ថម្ភដែលប្រទេសនានា កំពុង
អនុវត្តទៅលើទំនិញនាំចេញរបស់វៀតណាម។ភារកិច្ចស្នូល១ទៀតគឺ ក្រសួង
ឧស្សាហពាណិជ្ជកម្មត្រូវយកចិត្តទុកដាក់ដល់ការកែទម្រង់បែបបទ រដ្ឋបាល។” ស្ដីពីដំណើរការត្រៀមរៀបចំឲ្យការចូលរួមសហគមន៍សេដ្ឋកិច្ចអាស៊ាន លោក
រដ្ឋមន្ត្រី Vu Huy Hoang បានឲ្យដឹងថា វៀតណាមបានកសាងដំណើរ ការ១ដ៏
សមស្រប។ដំបូងបង្អស់គឺបើកទិផ្សារដើម្បីជួយបង្កើនការនាំចេញ ជំរុញខ្លាំង
ការទាក់ទាញទុនវិនិយោគបរទេសក្នុងវិស័យដែលវៀតណាមត្រូវ ការ ដូចជា
ថាមពល ហេដ្ឋារចនាសម្ព័ន្ធ សំណង់បច្ចេកវិទ្យាខ្ពស់។ជាមួយគ្នានោះ អង្គ
ភាពអាជីវកម្មវៀតណាម ក៏ម្ចាស់ការលើកកំពស់សមត្ថភាពប្រកួត ប្រជែង ឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្ម៕