វៀតណាមខំប្រឹងប្រែងបង្កើនអត្រាសមាជិការក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន

វៀតណាមខំប្រឹងប្រែងបង្កើនអត្រាសមាជិការក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន - ảnh 1
ពិធីចុះហត្ថលេខារវាងស្ថាប័នទាំង២ (រូបថត៖CPV)


(VOVworld) - នាព្រឹកថ្ងៃទី៣១ ធ្នូ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីចុះ
ហត្ថលេខាលើកម្មវិធីសហការរវាងគណៈអចិន្រ្តៃនៃគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមជាមួយអង្គប្រធានមជ្ឈឹមសម្ព័ន្ធសមាគមនារីវៀត
ណាម។កម្មវិធីនេះគឺសំដៅបង្កើនកិច្ចសហការដ៏ស្អិតរមួតរវាងស្ថាប័នទាំង២នេះ
ក្នុងការសេនាធិការអំពីការងារកម្មាភិបាលនារី រួមចំណែកបង្កើនអត្រាសមាជិការ
ក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១។ភាគី
ទាំង២នឹងសហការក្នុងការឧទ្ទេសនាមប្រភពធនធានមនុស្សជានារី ចូលរួមក្នុង
ការឈរឈ្មោះតំណាងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ លើកកំពស់
សមត្ថភាពរបស់កម្មាភិបាលជានារី និងកសាងបណ្ដាញកម្មាភិបាលជានារីទៀត
ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ