វៀតណាម​គឺជា "គំរូ” ឆ្លុះបញ្ចាំងពីឧត្តមគតិ និងគុណតំលៃរបស់អាស៊ាន

(VOVWORLD) - ចាប់តាំងពីរពេលចូលជាសមាជិកអាស៊ាន កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ មក វៀតណាមកាន់តែធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយនឹងខឿនសេដ្ឋកិច្ចពិភពលោក។
វៀតណាម​គឺជា  នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ប្រធានក្រុមប្រឹក្សាអន្តរសភាអាស៊ានលើកទី ៤១ (AIPA) (រូបថត៖ VNA)

វៀតណាមកាន់តែក្លាយទៅជា “គំរូ” ឆ្លុះបញ្ចាំងពីឧត្តមគតិ និងគុណតំលៃ ដែលអាស៊ានអាចនាំមកជូនប្រជា ជននៃបណ្ដាប្រទេសនៅក្នុងតំបន់។ លោក Ahmad Ibrahim Almutaqqi នាយកកម្មវិធីស្រាវជ្រាវអាស៊ាននៅមជ្ឈមណ្ឌល Habibie (ឥណ្ឌូនេស៊ី) បានថ្លែងដូច្នេះទៅកាន់អ្នកយកព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាកាតា។

ជាក់ស្ដែង លោក Ahmad Ibrahim Almutaqqi បានឲ្យដឹងថា ចាប់តាំងពីរពេលចូលជាសមាជិកអាស៊ាន កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ មក វៀតណាមកាន់តែធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយនឹងខឿនសេដ្ឋកិច្ចពិភពលោក។ នាបច្ចុប្បន្ននេះ វៀតណាមបានបើកចំហមនូវពាណិជ្ជកម្មសេរី និងទំនើប ហើយជា ផ្នែកដ៏សំខាន់មួយនៃខ្សែសង្វាក់តម្លៃពិភពលោក។ ទន្ទឹមនឹងនេះ លោក Ahmad Ibrahim Almutaqqi ក៏បានអះអាងថា និន្នាការនេះ គឺស្រដៀងគ្នាទៅនឹងអ្វីដែលគម្រោងសមាហរណកម្មអាស៊ានកំពុងខិតខំប្រឹងប្រែងឆ្មោះទៅរក ហើយវៀតណាមកំពុងទទួលបានផលប្រយោជន៍ពីសមាហរណកម្មយ៉ាងពិតប្រាកដផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ