វៀតណាមគឺជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពនិងទាក់ទាញបំផុតនៅអាស៊ី
(VOVWORLD) - វៀតណាមជាប្រទេសដែលមានសុវត្ថិភាពបំផុត ព្រមទាំងជាគោលដៅទេស ចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ីសម្រាប់រដូវទេសចរណ៍ឆ្នាំនេះ។ នេះបើតាម ការវាយតម្លៃនៅលើគេហទំព័រ traveloffpath ដែលជាគេហទំព័រព័ត៌មានទេសចរណ៍ដ៏ ធំបំផុតមួយនៅតំបន់អាមេរិកខាងជើង។
ភ្ញៀវទេសចរបរទេសទៅទស្សនាទីក្រុងបុរាណ Hoi An ខេត្ត Quang Nam។ (រូបថត៖ VNA) |
អត្ថបទចុះថ្ងៃទី ២ ខែមករា នៅលើទំព័រព័ត៌មានខាងលើ បានដកស្រង់ព័ត៌មានពី ចំណាត់ថ្នាក់សន្ទស្សន៍ច្បាប់ និងសណ្តាប់ធ្នាប់សកលថ្មីបំផុតដោយ Gallup ដែលជា ក្រុមហ៊ុនប្រឹក្សាយោបល់ និងវិភាគ នៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) បាន ប្រកាសកាលពីចុងឆ្នាំមុន តាមនោះប្រទេសវៀតណាមមិនត្រឹមតែជាប្រទេសដែលមាន សន្តិភាពបំផុតនៅអាស៊ីប៉ុណ្ណោះទេ ថែមទាំងជាប្រទេសដែលជាប់ចំណាត់ថ្នាក់ទី ៧ លើពិភពលោកទាក់ទងនឹងបរិយាកាសសន្តិភាពទៀតផង។ យោងតាមអត្ថបទនេះ ផងដែរ ឆ្នាំនេះនឹងជាឆ្នាំទេសចរណ៍របស់អាស៊ី ក្នុងនោះរាល់ការយកចិត្តទុកដាក់ របស់ភ្ញៀវទេសចរអន្តរជាតិនឹងផ្តោតលើប្រទេសវៀតណាម។ អត្ថបទចាត់ទុកថា វៀត ណាមនឹងបន្តបញ្ចេញពន្លឺរស្មីអាស្រ័យដោយមានទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងអស្ចារ្យបំផុតក្នុងតំបន់ រួមជាមួយនឹងវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណ។
វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅអាស៊ីក្នុងចំណាត់ថ្នាក់របស់ Gallup ដោយ ទទួលបានពិន្ទុ ៩២/១០០។ ជាមួយនឹងអត្រាបទល្មើសទាប និងស្ថិរភាពនយោបាយគួរ ឱ្យចាប់អារម្មណ៍ អត្ថបទនេះបានធ្វើអត្ថាធិប្បាយថា វៀតណាមមានសុវត្ថិភាព និង ស្ថិរភាពជាងប្រទេសជាច្រើននៅលើពិភពលោក៕