វៀតណាមគឺជាដៃគូដ៏សំខាន់ជួរមុខរបស់ហុងគ្រីនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូរដ្ឋសភាវៀតណាមនៅហុងគ្រីកាលពីថ្ងៃទី២ មេសា អនុប្រធានរដ្ឋសភាវៀតណាមលោក Tran Quang Phuong បាន ចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាហុងគ្រី លោក László Kövér។

វៀតណាមគឺជាដៃគូដ៏សំខាន់ជួរមុខរបស់ហុងគ្រីនៅអាស៊ីអាគ្នេយ៍ - ảnh 1ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)
នៅទីនេះ លោកអនុប្រធានរដ្ឋសភាបានអះអាងថា វៀតណាមជានិច្ចកាលគោរព និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយហុងគ្រី ដែលជាដៃគូ គ្រប់ជ្រុងជ្រោយដំបូងគេ និងតែមួយគត់របស់វៀតណាមនៅក្នុងតំបន់អឺរ៉ុបភាគ កណ្ដាល-ខាងកើត។ លោកអនុប្រធានរដ្ឋសភាសង្ឃឹមថា ភាគីទាំងពីរនឹងបន្តបង្កើន ការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ លើគ្រប់កាណាល រួមទាំងបក្ស រដ្ឋាភិបាល រដ្ឋសភា និងការផ្លាស់ប្តូរប្រជាជនជាមួយ ប្រជាជនផងដែរ។ លោកអនុប្រធានរដ្ឋសភាក៏បានអបអរសាទរប្រទេសហុងគ្រីដែល នឹងកាន់តំណែងជាប្រធានប្តូរវេននៃសហភាពអឺរ៉ុបនាពេលខាងមុខ; អរគុណហុងគ្រី ដែលបានគាំទ្រយ៉ាងសកម្មនិងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) និងជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិក សហភាពអឺរ៉ុបដំបូងគេដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA; ស្នើឲ្យហុងគ្រីក្នុង អាណត្តិប្រធានសហភាពអឺរ៉ុប នឹងបន្តជំរុញប្រទេសជាសមាជិកសហភាពអឺរ៉ុបដែល នៅសេសសល់ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA ព្រមទាំងគាំទ្រគណៈកម្មា ធិការអឺរ៉ុប (EC) ឲ្យឆាប់ដក “កាតលឿង” (IUU) សម្រាប់ជលផលវៀតណាមផងដែរ។
ប្រធានរដ្ឋសភាហុងគ្រីលោក László Kövér បានអះអាងថា វៀតណាមគឺជាដៃគូ ដ៏សំខាន់ជួរមុខរបស់ហុងគ្រីនៅអាស៊ីអាគ្នេយ៍។ ទំនាក់ទំនងរវាងរដ្ឋសភាហុងគ្រី និង រដ្ឋសភាវៀតណាម គឺជាទំនាក់ទំនងពិសេសមួយ។ ប្រធានរដ្ឋសភាហុងគ្រីបាន សង្កត់ធ្ងន់ថា រដ្ឋសភាហុងគ្រីជានិច្ចកាលខិតខំប្រឹងប្រែងដើម្បីក្លាយជាសសរស្តម្ភ ដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ