វៀតណាមគឺជាដៃគូសំខាន់មួយ​របស់សិង្ហបុរីក្នុងអាស៊ាន

(VOVWORLD) - បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩  នាយប់ថ្ងៃទី ២៥ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានប្រារព្ធពិធីអបអរសាទរទិវាបុណ្យជាតិលើកទី ៧៧ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសសិង្ហបុរីចំនួនជាង ៣០០នាក់ រួមជាមួយគណៈប្រតិភូការទូត សហគ្រាស អ្នកប្រាជ្ញ និងតំណាងសហគមន៍ជនវៀតណាមជាច្រើននៅប្រទេសសាមីផងដែរ។
វៀតណាមគឺជាដៃគូសំខាន់មួយ​របស់សិង្ហបុរីក្នុងអាស៊ាន - ảnh 1 ឯកអគ្គរដ្ឋទូត Mai Phuoc Dung ថ្លែងមតិក្នុងពិធី។ រុបថត៖ Le Ngoc Duong/TTXVN

ថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូត Mai Phuoc Dung បានឧទ្ទេសនាមអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលកន្លងមក ដោយអះអាងថា គោលនយោបាយការបរទេសដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺអភិវឌ្ឍន៍យ៉ាងសកម្មនូវទំនាក់ទំនងមិត្តភាព និងទំនុកចិត្តជាមួយបណ្តាប្រទេស ក្នុងនោះរួមទាំងសឹង្ហបុរីផងដែរ។ ចំណែកឯលោកស្រី Josephine Teo រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងសិង្ហបុរីបានវាយតម្លៃថា វៀតណាមបច្ចុប្បន្នគឺជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហើយជាដៃគូ ជាមិត្តភក្តិដ៏សំខាន់មួយរបស់សិង្ហបុរីនៅក្នុងអាស៊ាន។ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធលើវិស័យសំខាន់ៗជាច្រើន។ បច្ចុប្បន្ន ប្រទេសទាំងពីរកំពុងសហប្រតិបត្តិការជាមួយគ្នាដើម្បីស្តារឡើងវិញកាន់តែខ្លាំងក្រោយពីជំងឺរាតត្បាតកូវីដ-១៩ ដោយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗជាច្រើន ដូចជា សន្តិសុខបណ្តាញអ៊ីនធឺណែត ទីក្រុងឆ្លាតវៃ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសេដ្ឋកិច្ចឌីជីថល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ