វៀតណាមគឺជាទិសដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍កាណាដា

(VOVWORLD) -  ពិព័រណ៍ទេសចរណ៍និងសម្រាកលំហែកាយនៅ Ottawa  ឆ្នាំ ២០១៩នេះ នឹងបានប្រព្រឹត្តទៅក្នុង រយៈពេល២ថ្ងៃ គឺថ្ងៃទី ៣០និង៣១ ខែមីនា ដោយមានការតាំងបង្ហាញពីស្តង់ទំនិញជាង ២០០ មកពី  ប្រទេសចំនួន ៥០ ជុំវិញពិភពលោក។ នេះត្រូវបានចាត់ទុកថាជាតាំងពិព័រណ៍មួយដ៏ធំបំផុតនៅប្រទេសកាណាដា។

វៀតណាមគឺជាទិសដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍កាណាដា - ảnh 1ឯកអគ្គរដ្ឋទូតបណ្តាប្រទេសអាស៊ាន ណែនាំអំពីម្ហូបអាហាររបស់ប្រទេសខ្លួន 

ស្តង់ទំនិញរបស់វៀតណាមបានក្លាយទៅជាចំណុចពិសេស ក្នុងពិព័រណ៍ទេសចរណ៍និងសម្រាកលំហែកាយនាឆ្នាំនេះ ហើយស្តង់ទំនិញរបស់ស្ថានទូតវៀតណាមនៅឯពិព័រណ៍នេះបានបង្ហាញជូនភ្ញៀវទេសចរអំពីទីក្រុងហាណូយ ជាមួយនឹងភាពស្អាតស្អំខាងវប្បធម៌រាប់ពាន់ឆ្នាំ។ ទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ Ha Long រូងភ្នំ Phong Nha Ke Bang និងផលិតផលសិប្បកម្មវិចិត្រសិល្បៈរបស់វៀតណាម ក៏បន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនផងដែរ។

វៀតណាមកំពុងក្លាយជាគោលដៅដ៏គួរឱ្យទាក់ទាញសម្រាប់ប្រជាជនកាណាដាជាច្រើននាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ