វៀតណាមគឺជាប្រភពផ្គត់ផ្គង់ផលិតផលកសិកម្មនិងអាហារកែច្នៃដ៏ធំសម្រាប់ប្រទេសជាច្រើន
(VOVWORLD) - យោងតាមស្ថិតិរបស់គណៈកម្មាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក វៀតណាមបច្ចុប្បន្នគឺជាទីផ្សារផ្គត់ផ្គង់ផ្លែឈើនិងបន្លែកែច្នៃធំជាងគេទី ១១ ដល់សហរដ្ឋអាមេរិក។
ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១ សហរដ្ឋអាមេរិកបាននាំចូលបន្លែនិងផ្លែឈើមានតម្លៃជិត ១៧២ លានដុល្លារ កើនឡើងប្រមាណ ៥០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ ដែលក្នុងនោះ សមាមាត្រនៃការនាំចូលពីប្រទេសវៀតណាមមានចំនួន ២,៣% នៃតម្លៃនាំចូលសរុប។
ផលិតផលដែលទីផ្សារសហរដ្ឋអាមេរិកពេញនិយម រួមមាន៖ ផ្លែឈើ និងផ្នែកផ្សេងទៀតនៃរុក្ខជាតិ ដែលត្រូវបានកែច្នៃ។
នៅអឺរ៉ុប វៀតណាមបច្ចុប្បន្នជាប្រភពគ្រាប់ស្វាយចន្ទីលេខ ១ សម្រាប់ទីផ្សារអាល្លឺម៉ង់ ដោយសារទិន្នផលមានស្ថេរភាព និងធានាគុណភាព។ ចំណែកទីផ្សារគ្រាប់ស្វាយចន្ទីរបស់វៀតណាមនៅក្នុងទំហំនៃការនាំចូលសរុបរបស់ប្រទេសអាល្លឺម៉ង់បានកើនឡើងពី ៥៧.៥១% ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២០ ដល់ ៦២.៤៦% ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២១។ យថាទស្សន៍នៃការនាំចេញគ្រាប់ស្វាយចន្ទីរបស់វៀតណាមទៅកាន់ទីផ្សារអាល្លឺម៉ង់នឹងមានភាពវិជ្ជមានក្នុងឆ្នាំ ២០២២ វៀតណាម - EU (EVFTA)។ ទន្ទឹមនឹងនោះ វៀតណាមក៏ជាប្រភពផ្គត់ផ្គង់កាហ្វេដ៏ធំបំផុតសម្រាប់ទីផ្សាររុស្ស៊ី (តាមបរិមាណ)។ បើនិយាយពីទំហំវិញ កាហ្វេវៀតណាមជាប់ចំណាត់ថ្នាក់ទី ២ នៅក្នុងទីផ្សាររុស្ស៊ីបន្ទាប់ពីប្រេស៊ីល (១៣៣ លានដុល្លារក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២១)៕