វៀតណាមគឺជាស្ពានដ៏សំខាន់មួយតភ្ជាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន

(VOVWORLD) -  វៀតណាមកំពុងដើរតួនាទីជាស្ពានសំខាន់ តភ្ជាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបើកចេញនូវទម្រង់នៃការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងបរិយាកាសក្នុងតំបន់។

លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវ Stimson (សហរដ្ឋអា មេរិក) ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងឱកាសខួបលើកទី ២៥ ដែលវៀតណាមនិងអាមេរិកធ្វើឱ្យមានប្រក្រតីភាពឡើងវិញ ដោយបានអះអាងថា ប្រទេសទាំងពីរបានផ្លាស់ប្តូរទំនាក់ទំនងរបស់ខ្លួន ពីជម្លោះ ទៅជាកិច្ចសហប្រតិបត្តិការក្នុងការជំនះនូវផលវិបាកនៃសង្គ្រាម ដែលទាំងអស់នេះ ជាសមិទ្ធិផលគួរឱ្យកត់សម្គាល់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ ជាពិសេស វៀតណាមកំពុងដើរតួនាទីជាស្ពានសំខាន់ តភ្ជាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបើកចេញនូវទម្រង់នៃការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងបរិយាកាសក្នុងតំបន់។

ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍នាពេលខាងមុខ លោក Brian Eyler បានមានប្រសាសន៍ថា ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាមមក ប្រ ទេសទាំងពីរត្រូវជំរុញការសម្របសម្រួលបន្ថែមទៀត លើបញ្ហាអប់រំសុខភាពនិងបរិស្ថាន។ លោក Brian Eyler បានសម្តែងនូវជំនឿថា អនាគតនៃទំនាក់ទំនងវៀតណាម - អាមេរិកគឺភ្លឺស្វាងណាស់ ហើយប្រការនេះទាមទារកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោកបានបញ្ជាក់ថា ទំ នាក់ទំនងវៀតណាម - អាមេរិកត្រូវបានលើកកម្ពស់និងតែងតែទទួលបានការស្រុះចិត្តគំនិតពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋនៃសហរដ្ឋអាមេរិកជានិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ