វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមកំណែទម្រង់របស់ WTO
(VOVWORLD) - នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួល ជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweal។
ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសម្តែងគោលបំណង់ថា សកម្មភាពរបស់ WTO កាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកជាក់ស្តែងចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេស ជួយស្តារពាណិជ្ជកម្មសកលក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញនៃជំងឺរាតត្បាតកូវីដ ១៩។ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា នាពេលខាងមុខ WTO គួរតែផ្តោតលើការដោះស្រាយបញ្ហាបច្ចេកទេសមួយចំនួន ដើម្បីរក្សាបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ WTO ក្នុងបរិបទនៃជម្លោះនិងការដោះស្រាយពាណិជ្ជកម្មកាន់តែច្រើនឡើង។ វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមកំណែទម្រង់របស់ WTO ដោយឈរលើមូលដ្ឋានរក្សាតុល្យភាពរវាងសិទ្ធិនិងកាតព្វកិច្ច ដោយធានាថា សមស្របទៅនឹងកម្រិតនៃការអភិវឌ្ឍន៍និងសមត្ថភាពអនុវត្តន៍របស់សមាជិក ជាពិសេសសមាជិក WTO ដែលកំពុងតែអភិវឌ្ឍន៍ និងសមាជិកមិនទាន់មានការអភិវឌ្ឍន៍។
រីឯខ្លួនវិញ លោកស្រី Ngozi Okonjo-Iweal បានអះអាងនូវបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីជំរុញការងាររបស់ WTO ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបបានកាន់តែល្អប្រសើរឡើងនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសជាសមាជិក៕