វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិស្របច្បាប់របស់ពលករចំណាកស្រុក

(VOVWORLD) - នារសៀលថ្ងៃទី ២៣ ឧសភា សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ៤ ស្តីពីកិច្ចសហប្រតិ បត្តិការពលកម្មរវាងកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ីនធឺណិត។

វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិស្របច្បាប់របស់ពលករចំណាកស្រុក - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Nguyen Ba Hoan ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូបានពិភាក្សា ចែក រំលែក និងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីគោលនយោបាយថ្មីសម្រាប់ដំណាក់កាល ២០១៩-២០២៤ បទពិសោធន៍ និងមេរៀនទទួលបានក្រោយ រយៈពេលប៉ុន្មានឆ្នាំត្រូវបានផ្អាកដោយសារជំងឺរាតត្បាតកូវីដ ១៩។ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Nguyen Ba Hoan បានជម្រាបជូនរដ្ឋមន្ត្រី CLMTV អំពីការផ្លាស់ប្តូថ្មីក្នុងគោលនយោបាយរបស់វៀត ណាមនាប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីគ្រប់គ្រងពលករបរទេសដែលមកធ្វើការនៅ វៀតណាម ក៏ដូចជាច្បាប់ស្តីពីពលករវៀតណាមដែលកំពុងធ្វើការនៅបរទេសផងដែរ។ អនុរដ្ឋមន្ត្រី លោក Nguyen Ba Hoan បានអះអាងថា៖ “វៀតណាម ប្តេជ្ញាសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសផ្សេងៗក្នុងការគ្រប់គ្រងពលករចំណាកស្រុកឆ្លងដែនប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការលើកកម្ពស់សមត្ថភាពក្នុងការផ្លាស់ប្តូរ និងឆ្ពោះទៅរកការធានារ៉ាប់រងសង្គមអន្តរប្រតិបត្តិការនាពេលអនាគត។ យើងក៏សង្ឃឹមផងដែរថា យន្តការកិច្ចសហប្រតិបត្តិការការងារកម្រិតរដ្ឋមន្ត្រីនៃប្រទេស CLMTV នឹងរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងបរិយាកាសសន្តិភាពសម្រាប់វិបុលភាពរួមនៃតំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ