វៀតណាមគាំទ្រការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត
|
វៀតណាមគាំទ្រការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត (VOV) |
Vovworld-នៅសន្និសីទកាសែតសាមញ្ញរបស់ក្រសួងការបរទេសវៀតណាម
នាថ្ងៃទី១៤ឧសភា ស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនាថ្ងៃទី១៣
ឧសភានៅក្រុងវ៉ាស៊ីនតោន គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក
បានរៀបចំសម័យដោះសារស្ដីពីបញ្ហាសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការ
បរទេសវៀតណាមលោក Le Hai Binh បានលើកច្បាស់ថា៖
“សន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតជា
បំណងក៏ដូចជាផលប្រយោជន៍រួមរបស់បណ្ដាប្រទេសនៅក្នុងនិងក្រៅដំបន់។ ភាគី
ទាក់ទិននានាត្រូវដោះស្រាយជំលោះដោយសន្តិវិធីគោរពច្បាប់អន្តរជាតិពិសេស
គឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២គោរពយ៉ាងម៉ឹងមាត់
និងពេញលេញសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង
កើត (DOC) ឈានទៅកសាងក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។
ដោយឈរលើស្មារតីនោះ វៀតណាមស្វាគមន៍រាល់ការខំប្រឹងប្រែងរបស់សហគមន៍
អន្តរជាតិក្នុងនោះមានអាមេរិកផងក្នុងការរក្សាសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិ
ការនៅសមុទ្រខាងកើត ពិសេសគឺគាំទ្រតួនាទីរបស់អាស៊ានគោរព DOC និងការ
ខំប្រឹងប្រែងឈានទៅកសាង COC៕”