វៀតណាមគាំទ្រការជំរុញកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃទី ១៦ វិច្ឆិកា បានបើកសម័យពិភាក្សាប្រចាំឆ្នាំស្តីពីកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ទិដ្ឋភាពនៃសម័យពិភាក្សា។ រូបថត៖ VOV
|
នៅក្នុងកិច្ចប្រជុំនោះ តំណាងប្រទេសជាសមាជិកបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវធ្វើកំណែទម្រង់នាពេលឆាប់ៗខាងមុខ ទាំងបរិមាណ រចនាសម្ព័ន្ធសមាជិក និងរបៀបធ្វើការ ដើម្បីធានាថា ទីភ្នាក់ងារនេះអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជាពិសេសក្នុងបរិបទដែលភាពតានតឹង និងជម្លោះកំពុងកើនឡើងនៅក្នុងតំបន់ជាច្រើន។
ថ្លែងមតិក្នុងសម័យពិភាក្សា ទីប្រឹក្សាអគ្គរដ្ឋទូត Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមគាំទ្រការជំរុញដំណើរការកំណែទម្រង់របស់ក្រុមប្រឹក្សាសន្តិសុខ។ តំណាងវៀតណាមបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដែលបានអនុវត្តក្នុងឆ្នាំកន្លងទៅ ដូចជាការផ្សាយតាមប្រព័ន្ធអនឡាញនៃកិច្ចប្រជុំ បង្កើតទំព័រអេឡិចត្រូនិកដើម្បីរក្សាទុកព័ត៌មាន និងឯកសារនៃកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ហើយស្វាគមន៍ចំពោះការរៀបចំការពិភាក្សាក្រៅផ្លូវការដោយបើកចំហ ដើម្បីជំរុញការផ្លាស់ប្តូរសំខាន់ៗ និងស្នើនូវ គំនិតថ្មីសម្រាប់ដំណើរការដ៏សំខាន់នេះ៕