វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

(VOVWORLD) - ថ្លែងមតិនៅកិច្ចប្រជុំ លោក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរង ផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ នៅលើពិភពលោក វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអនុវត្ត ការសន្យាជាសកលដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

នៅថ្ងៃទី ១៨ ខែឧសភា និងថ្ងៃទី ៣១ ខែឧសភា នៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក កិច្ចប្រជុំជាន់ខ្ពស់ត្រួតពិនិត្យពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តក្របខ័ណ្ឌ សកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ត្រូវបានរៀបចំ ឡើងដោយប្រធានបទ "រួមគ្នាធ្វើសកម្មភាពដើម្បីកាត់បន្ថយហានិភ័យដើម្បីអនាគត ប្រកបដោយភាពធន់” ក្រោមអធិបតីភាពប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៧៧។
វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ។ (រូបថត៖ VOV)
កិច្ចប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍នយោបាយដែលបង្ហាញពីការសន្យា យ៉ាងមុតមាំរបស់សហគមន៍អន្តរជាតិចំពោះដំណោះស្រាយដែលគួរតែផ្តោតសំខាន់លើការអនុវត្ត ដើម្បីធ្វើជាក់ស្ដែងភាវូបនីយកម្មនូវអាទិភាពចំនួន ៤ នៃក្របខ័ណ្ឌ សកម្មភាព Sendai ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០។ ថ្លែងមតិនៅកិច្ចប្រជុំ លោក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរង ផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ នៅលើពិភពលោក វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអនុវត្ត ការសន្យាជាសកលដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានស្នើដំណោះស្រាយធំៗចំនួន ៣ ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌសកម្មភាព Sendai នាពេល ខាងមុខ។ ទីមួយ ចាំបាច់ត្រូវចាត់ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាមជ្ឈ ភាពក្នុងយុទ្ធសាស្ត្រ គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកការ សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក្នុងនោះធានាឱ្យមានការវិនិ យោគសមហេតុផលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបង្ការប្រឆាំងនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ ទីពីរ ពង្រឹងទំនាក់ទំនងភាពជាដៃគូជាសកល និងក្នុងតំបន់ អំពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាពិសេសក្នុងការចែករំលែកព័ត៌មាន និង បច្ចេកវិទ្យា ឆ្ពោះទៅរកការកសាងមជ្ឈមណ្ឌលទិន្នន័យ និងការព្រមានជាមុនអំពី គ្រោះមហន្តរាយគ្រប់កម្រិត។ ទីបី បន្តកែលម្អយន្តការពហុភាគីដែលមានស្រាប់ ដើម្បី ឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយ ជាពិសេសក្នុងករណីបន្ទាន់ ដែលគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស កើតឡើង ក្នុងពេលតែមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ