វៀតណាមគាំទ្រការជំរុញការអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់បម្រើសកម្មភាពស៊ីវិលដើម្បីគោលដៅសន្តិភាព

(VOVWORLD) - ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមីនា កិច្ចប្រជុំជាប្រចាំក្រុមប្រឹក្សាទេសាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានប្រព្រឹត្តទៅនៅរដ្ឋធានីវីយែន ប្រទេសអូទ្រីស។ 

គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Nguyen Trung Kien ទេសាភិបាល - តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំ IAEA; អញ្ជើញចូលរួម ក៏មាន តំណាងមជ្ឈមណ្ឌលសកម្មភាពជាតិសម្រាប់ការដោះស្រាយផលវិបាកដោយ ជាតិគីមីពុលនិងបរិស្ថាន (NACCET) ផងដែរ។
វៀតណាមគាំទ្រការជំរុញការអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់បម្រើសកម្មភាពស៊ីវិលដើម្បីគោលដៅសន្តិភាព - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV Praha)
គណៈប្រតិភូវៀតណាមបានចូលរួមការពិភាក្សាលើប្រធានបទជាច្រើននៃកិច្ច ប្រជុំ ហើយរួមជាមួយសមាជិកនៃក្រុមប្រឹក្សាទេសាភិបាល រួមចំណែកទៅក្នុងការ បង្ហើយសេចក្តីព្រាងរបាយការណ៍ស្តីពីសន្តិសុខ សុវត្ថិភាព និងការអនុវត្តបច្ចេកទេស នុយក្លេអ៊ែរឆ្នាំ ២០២៣។ ក្រៅពីនោះ វៀតណាមបានបញ្ជាក់ជាថ្មីនូវគោលជំហរ និង គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការគាំទ្រចំពោះសសរស្តម្ភស្នូលទាំងបីរបស់ IAEA នោះគឺ៖ ធានាសុវត្ថិភាព សន្តិសុខនុយក្លេអ៊ែរ; អធិការកិច្ច; ការប្រើប្រាស់ ថាមពលបរិមាណូនុយក្លេអ៊ែរសម្រាប់គោលដៅសន្តិភាព។ វៀតណាមគាំទ្រចំពោះ គំនិតផ្តួចផ្តើមរបស់ IAEA ក្នុងការជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីបម្រើសកម្មភាពស៊ីវិលដើម្បីគោលដៅសន្តិភាព; បញ្ជាក់ពីតួនាទីជាគន្លឹះរបស់ IAEA និងវិធីអភិក្រមប្រកបដោយតុល្យភាពក្នុងការងារធានាសុវត្ថិភាព និងសន្តិសុខ នុយក្លេអ៊ែរ ព្រមទាំងរំលេចនូវគោលការណ៍សន្ទនា ការដោះស្រាយជម្លោះដោយ សន្តិវិធី ឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ