វៀតណាមគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីសមស្របទៅនឹងច្បាប់អន្តរជាតិ

វៀតណាមគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីសមស្របទៅនឹងច្បាប់អន្តរជាតិ - ảnh 1
អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក Le Hai Binh

(VOVworld)-នៅក្នុងសន្និសីទកាសែតរបស់ក្រសួងការបរទេសវៀតណាមដែល
 ប្រព្រឹត្តទៅនាថ្ងៃទី២មិថុនានៅទីក្រុងហាណូយ ឆ្លើយសំណួរបស់អ្នកយកព័ត៌មាន
 ស្តីពីទស្សនរបស់វៀតណាមទាក់ទិនដល់សាលក្រមនាពេលខាងមុខរបសតុលា​ការ
អាជ្ញាកណ្តាលអន្តរជាតិ ក្នុងរឿងប្តឹងរបស់ហ្វីលីពីនចំពោះផ្លូវអណ្តាតគោ ដែលចិន
នំាចេញដោយឯកតោភាគីលើមុទ្រខាងកើតនោះ អ្នកនាំពាក្យក្រសួង ការបរទេស
វៀតណាម លោក Le Hai Binh បានសង្កត់ធ្ងន់ថា៖

        “ជាប្រទេសទាក់ទិនផ្ទាល់ទៅនឹងជម្លោះនៅសមុទ្រខាងកើត ដូច្នេះគោល ធំហរ
មុនក៏ដូចជាក្រោយរបស់វៀតណាមគឺគាំទ្រការដោះស្រាយជម្លោះនៅ សមុទ្រខាងកើត
ដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិដែលក្នុងនោះមាន អនុសញ្ញាអ.ស.បស្តីពី
ច្បាប់សមុទ្រឆ្នាំ១៩៨២។​យើងខ្ញុំសង្ឃឹមថា តុលាការអន្តរ ជាតិចេញសាលក្រមយុត្តិ
ធម៌និងបរានុម័ត ស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអ.ស.បស្តីពីច្បាប់
សមុទ្រឆ្នាំ១៩៨២ ព្រមទាំងសំណូមពរភាគីទាក់​ទិននានាគោរពកាតព្វកិច្ចគតិយុត្ត
អន្តរជាតិដែលបានកំណត់ក្នុងអនុសញ្ញាសំខាន់នេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ