វៀតណាមគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី

វៀតណាមគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (រូបថត៖Quy Hai)

(VOVworld) - នាថ្ងៃទី១២ កក្កដា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីអំពីការ
ដែលតុលាការអាជ្ញាកណ្ដាលដែលត្រូវបានបង្កើតតាមឧបសម្ព័ន្ធ៧នៃអនុសញ្ញា
អ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដោយឈរលើសំណើររបស់ ប្រទេសហ្វីលីពីន
បានចេញសាលក្រមចុងក្រោយនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបាន
លើកច្បាស់ថា វៀតណាមស្វាគមការដែលតុលាការអាជ្ញាកណ្ដាលបានចេញសាល
ក្រមចុងក្រោយនាថ្ងៃទី១២ កក្កដា ឆ្នាំ២០១៦។វៀតណាមអះអាងជាថ្មីម្ដងទៀតនូវ
ទស្សនៈមុនក៏ដោយជាក្រោយរបស់ខ្លួនអំពីបណ្ដឹងនេះដែលត្រូវបាន បង្ហាញយ៉ាង
គ្រប់គ្រាន់ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៤ដាក់ជូនតុលាការអាជ្ញា
កណ្ដាល។ដោយឈរលើស្មារតីនោះ វៀតណាមគាំទ្រយ៉ាងខ្លាំងក្លាចំពោះការ
ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី រួមមានដំណើរការទូតនិង
យុត្តិធម៌ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សាតាមការកំណត់នៃច្បាប់
អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ រក្សាសន្តិ
ភាព ស្ថិរភាពក្នុងតំបន់ សន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវា ចរណ៍និងអាកាស
ចរណ៍នៅសមុទ្រខាងកើត។
ក្នុងឱកាសនេះដែរ វៀតណាមបន្តអះអាងនូវអធិបតេយ្យភាពរបស់ខ្លួន
ចំពោះ ប្រជុំកោះទាំងពីរគឺ Truong Sa និង Hoang Sa ដែលត្រូវបានកំណត់គឺសម
ស្រប ទៅនឹងអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជាសិទ្ធិនិង
ផល ប្រយោជន៍ខាងគត្តិយុត្តិទាំងអស់របស់វៀតណាមទាក់ទិនដល់រចនាសម្ព័ន្ធ
ភូមិសាស្ត្រនានានៃប្រជុំកោះទាំងពីរពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ