វៀតណាមគាំទ្រការទប់ស្កាត់និងបញ្ឈប់អំពើហឹង្សាផ្លូវភេទក្នុងពេលមានជម្លោះ

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ  កាលពីថ្ងៃទី ២៣ ខែមេសា បានប្រារព្ធកិច្ចពិភាក្សា បើកចំហជាន់ខ្ពស់ ស្តីពី “អំពើហិង្សាផ្លូវភេទក្នុងពេលមានជម្លោះ”។ លោក Heiko Maas រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង ដែលជាប្រធានប្តូរវេណខែមេសានៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអញ្ជើញដឹកនាំកិច្ចពិភាក្សានេះ។
វៀតណាមគាំទ្រការទប់ស្កាត់និងបញ្ឈប់អំពើហឹង្សាផ្លូវភេទក្នុងពេលមានជម្លោះ - ảnh 1 ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ (រូបថតៈ Hữu Hoàng/TTXVN)

ប្រទេសជាង ៨០ ដែលបានចូលរួមក្នុងជំនួបពិភាក្សានេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់អំពើហិង្សាផ្លូវភេទ ដោយចាត់ទុកដូចជាអាវុធសង្គ្រាមនិងអំពើភេរវកម្ម ព្រមទាំងបានសន្យានិងបានអំពាវនាវឲ្យមានការគាំទ្រនិងការឧបត្ថម្ភឲ្យកាន់តែច្រើន សម្រាប់ជនរងគ្រោះ ទាំងផ្នែកវេជ្ជសាស្ត្រ ផ្លូវចិត្តនិងច្បាប់ផងដែរ។ ប្រទេសនានាក៏បានចែករំលែកនូវវិធានការនិងបទពិសោធន៍ ដូចជា បង្កើនការយល់ដឹង បង្កើតសូចនាករព្រមានមុន រួមទាំងបង្កើនការបណ្តុះបណ្តាលស្តីពីការទប់ស្កាត់អំពើហិង្សាផ្លូវភេទ សម្រាប់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ  លើកកម្ពស់សមភាពយេនឌ័រ បង្កើនសិទ្ធិនិងជួយការអភិវឌ្ឍន៍សម្រាប់ស្ត្រីក្នុងកំឡុងពេលក្រោយមានជម្លោះ។

អញ្ជើញថ្លែងក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងនូវអាទិភាពស្តីពីកាលើកកម្ពស់ការយល់ដឹងនិងបញ្ចប់ការស្អប់ខ្ពើម និងការរើសអើងសង្គមចំពោះជនរងគ្រោះ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងជំរុញសមភាពយេនឌ័រនិងតួនាទីរបស់ស្ត្រី។

លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានគូសបញ្ជាក់ពីទស្សនៈរបស់វៀតណាម ក្នុងការគាំទ្រដល់ការចូលរួមរបស់ស្ត្រី ក្នុងដំណើរការសន្តិភាពក៏ដូចជា តួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍវប្បធម៌ប្រកបដោយសន្តិភាព ដើម្បីជួយដល់ការផ្សព្វផ្សាយតម្លៃមនុស្សសាស្ត្រ រួមចំណែកក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថា វៀតណាមនឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិក្នុងការខិតខំប្រឹងប្រែង ទប់ស្កាត់និងបញ្ឈប់អំពើហិង្សាផ្លូវភេទក្នុងពេលមានជម្លោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ