វៀតណាមគាំទ្រការបង្កើតការិយាល័យនៃអង្គការសហប្រជាជាតិគាំទ្រ G5 Sahel ប្រឆាំងនឹងអំពើភេរវកម្ម
(VOVWORLD) - ថ្លែងមតិនៅឯអង្គប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែកការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ ការអភិវឌ្ឍនិងបញ្ហាមនុស្សធម៌នៅក្នុងតំបន់ Sahel។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV) |
ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ សហប្រជាជាតិ កាលពីថ្ងៃទី ១៨ ខែឧសភា បានបើកកិច្ចប្រជុំតាមអ៊ិនធឺរណែត ស្តីពីសកម្មភាពរបស់កងកម្លាំងប្រឆាំងភេរវកម្មរួមគ្នា ក្នុងចំណោមប្រទេសតំបន់ Dahel ទាំង ៥ (G5 Sahel)។
ថ្លែងមតិនៅឯអង្គប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែកការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ ការអភិវឌ្ឍនិងបញ្ហាមនុស្សធម៌នៅក្នុងតំបន់ Sahel។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យភាគីទាំងអស់ ខិតខំប្រឹងប្រែង សាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ព្រមទាំងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ប្រទេស Sahel ទាក់ទងផ្ទាល់នឹងវិធីសាស្រ្តគ្រប់ជ្រុងជ្រោយមួយ ដើម្បីដោះស្រាយឲ្យដល់ឬសគល់នៃអំពើភេរវកម្ម ទន្ទឹមនឹងការជំរុញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។ លោកឯកអគ្គរដ្ឋទូតបានគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រទេសនីហ្សេរីយ៉ា កេនយ៉ា សេនវិនសិននិងហ្គ្រីណាឌីននិងបារាំងចំពោះការបង្កើតការិយាល័យនៃអង្គការសហប្រជាជាតិដើម្បីគាំទ្រ G5 Sahel ប្រឆាំងនឹងអំពើភេរវកម្ម៕