វៀតណាមគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរ

(VOVWORLD) - គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស Ha Kim Ngoc បានចូលរួមសន្និសីទនេះ។

សន្និសីទលើកទី ១០ ដើម្បីពិនិត្យឡើងវិញ សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) បានបញ្ចប់នៅថ្ងៃទី ២៦ ខែសីហា បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំជិត ៤ សប្តាហ៍ នៅទីស្នាក់ការអង្គការសហប្រជាជាតិ  នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដោយមានការពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទថ្មីនៃសសរស្តម្ភសំខាន់ចំនួន ៣ នៃសន្ធិសញ្ញារួមមាន៖ ការរំសាយអាវុធនុយក្លេអ៊ែរ ការមិនរីកសាយភាយ និងការប្រើប្រាស់ដោយសន្តិវិធីនៃបច្ចេកវិទ្យានុយក្លេអ៊ែរ។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស Ha Kim Ngoc បានចូលរួមសន្និសីទនេះ។

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីលោក Ha Kim Ngoc បានសង្កត់ធ្ងន់លើគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្រដល់ការរំសាយអាវុធនុយក្លេអ៊ែរ ដើម្បីប្រឆាំងនឹងការរីកសាយភាយនុយក្លេអ៊ែរ និងលើកតម្កើងសិទ្ធិប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព ព្រមទាំងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ សហគមន៍អន្តរជាតិក្នុងការខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាប្រឈមអំពីនុយក្លេអ៊ែរ។

គណៈប្រតិភូវៀតណាមបានចូលរួមក្នុងសុន្ទរកថារួម ជាមួយប្រទេសមួយចំនួនធំអំពីបញ្ហាដែលអន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំង រួមទាំងការលើកកំពស់តួនាទីនៃសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ រួមទាំងសង្កត់ធ្ងន់លើផលវិបាកមនុស្សធម៌នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ គណៈប្រតិភូវៀតណាមក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន និងប្រទេសមិនចូលបក្សសម្ព័ន្ធ ដើម្បីលើកកម្ពស់អាទិភាពរបស់អាស៊ាន មិនចូលបក្សសម្ព័ន្ធ ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានអាវុធនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ