វៀតណាមគាំទ្រគ្នាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ

(VOVworld) – គោលជំហរមុនក៏ដូចក្រោយរបស់វៀតណាមគឺគាំទ្រសន្តិភាពស្ថិរភាពនិង
គ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ នេះគឺជាសេចក្តីថ្លែងការត្រូវបាននាំ ចេញដោយអ្នកនាំ
ពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi នាថ្ងៃទី ៥ គុម្ភៈ ក្នុងការឆ្លើយ
សំណួររបស់អ្នកយកព័ត៌មានអំពីទស្សនៈ របស់វៀតណាមចំពោះបញ្ហានុយក្លេអ៊ែរលើ
ឧបទ្វីបកូរ៉េ។ លោក Luong Thanh Nghi បានឲ្យដឹងថា៖ វៀតណាមយកចិត្តទុកដាក់ដល់
ព្រឹត្តិការនាពេលថ្មីៗនេះ លើឧបទ្វីបកូរ៉េ។ ទន្ទឹមនឹងនោះ វៀតណាមអំពាវនាវឲ្យភាគីទាក់
ទិននានា គោរពតាម បណ្ដាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដោយ
មឹងម៉ាត់ ដើម្បីជំរុញដំណើរការគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ រួមចំណែក ចូលក្នុង សន្តិភាព
ស្ថិរភាព ក្នុងតំបន់និងលើពិភពលោក៕

វៀតណាមគាំទ្រគ្នាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ