វៀតណាមគាំទ្រចំពោះការជំរុញបញ្ហាអប់រំក្នុងរបៀបវារៈរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - កាលពីថ្ងៃទី ១៥ ឧសភា នៅទីក្រុងញូវយ៉ក បានប្រារព្ធកិច្ចប្រជុំថ្នាក់ ឯកអគ្គរដ្ឋទូតនៃក្រុមមិត្តភក្តិអំពីការអប់រំ និងការសិក្សារៀនសូត្រពេញមួយជីវិត។ 
វៀតណាមគាំទ្រចំពោះការជំរុញបញ្ហាអប់រំក្នុងរបៀបវារៈរបស់អង្គការសហប្រជាជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេស កកម្មអចិន្ត្រៃយ៍វៀតណាមនៅអ.ស.ប។ (រូបថត៖ VOV)
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានអគ្គលេខាធិការរងអង្គការសហប្រជាជាតិលោក Amina J.Mohammad ជំនួយការអគ្គនាយកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលបន្ទុកការអប់រំលោកស្រី Stefania Giannini និងឯកអគ្គ រដ្ឋទូត ប្រធានបេសកកម្មតំណាងនៃ ប្រទេសសមាជិកអង្គការសហប្រជាជាតិជិត ៣០។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេស កកម្មអចិន្ត្រៃយ៍វៀតណាមនៅអ.ស.បបានសង្កត់ធ្ងន់ថា វៀតណាមក្នុងនាមជា សមាជិកដ៏សកម្មនៃក្រុមប្រឹក្សាប្រតិបត្តិ UNESCO មានការគាំទ្រជានិច្ចចំពោះតួនាទី របស់ UNESCO ក្នុងការជំរុញការអប់រំទូទាំងពិភពលោក។ លោកឯកអគ្គរដ្ឋទូតក៏បាន ស្នើឡើងលទ្ធភាពនៃការរៀបចំសកម្មភាពរបស់ក្រុមជាមួយនឹងប្រទេសសមាជិកអង្គ ការសហប្រជាជាតិដទៃទៀត ដើម្បីបង្កើនការសន្ទនា ការចែករំលែកព័ត៌មានស្តីពី សកម្មភាពសំខាន់ៗ គំនិតផ្តួចផ្តើម និងបទពិសោធន៍ និងតថភាពជាក់ស្ដែងរបស់ ប្រទេសនីមួយៗលើវិស័យអប់រំផងដែរ។
ក្រុមមិត្តភក្តិអំពីការអប់រំ និងការសិក្សារៀនសូត្រពេញមួយជីវិតត្រូវបានបង្កើត ឡើងក្នុងឆ្នាំ ២០២០ ដោយធ្វើការក្នុងគោលបំណងជំរុញបញ្ហាអប់រំនៅក្នុងរបៀបវារៈ របស់អង្គការសហប្រជាជាតិ ក៏ដូចជាការចែករំលែកគំនិតផ្តួចផ្តើម និងតថភាពជាក់ ស្ដែងល្អៗអំពីការធានាសិទ្ធិអប់រំរបស់ប្រទេសជាសមាជិកនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ