វៀតណាមគាំទ្រចំពោះគោលដៅរបស់ UNICEF ក្នុងការការពារ និងលើកកម្ពស់សិទ្ធិកុមារ

(VOVWORLD) - វៀតណាមគាំទ្រ ចំពោះគោលដៅទាំង៥ អំពីការការពារ និងលើកកម្ពស់សិទ្ធិកុមារដែលអង្គការ UNICEF បានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនដល់ឆ្នាំ ២០៣០។ 

វៀតណាមគាំទ្រចំពោះគោលដៅរបស់ UNICEF ក្នុងការការពារ និងលើកកម្ពស់សិទ្ធិកុមារ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយិកាប្រតិបត្តិមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) លោកស្រី Catherine Russell។ (រូបថត៖ VGP)
ក្នុងជំនួបជាមួយនាយិកាប្រតិបត្តិមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) លោកស្រី Catherine Russell នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានបញ្ជាក់ថា វៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហ ប្រតិបត្តិការជាមួយ UNICEF ហើយវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានសំខាន់ៗ របស់ UNICEF ក្នុងវិស័យការពារ និងថែទាំកុមារលើពិភពលោក។ វៀតណាមគាំទ្រ ចំពោះគោលដៅទាំង៥ អំពីការការពារ និងលើកកម្ពស់សិទ្ធិកុមារដែលអង្គការ UNICEF បានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនដល់ឆ្នាំ ២០៣០។ រដ្ឋាភិបាលវៀតណាមផ្តល់អាទិភាពជាច្រើនដល់ការថែទាំសុខភាព ការអភិវឌ្ឍន៍របស់ កុមារគ្រប់វ័យអាយុ ហើយនាពេលថ្មីៗនេះ បានបំផុសយុទ្ធនាការចាក់វ៉ាក់សាំងការពារ កូវីដ-១៩ សម្រាប់កុមារអាយុពី ៥ ទៅក្រោម ១២ ឆ្នាំ; ស្វាគមន៍ចំពោះតួនាទី និងការរួម វិភាគទានប្រកបដោយប្រសិទ្ធភាពរបស់ UNICEF ក្នុងការកៀងគរដៃគូអភិវឌ្ឍន៍ដើម្បី ជួយវៀតណាមសម្រេចបាននូវគោលដៅនេះ។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រកាសថា វៀតណាមនឹងផ្តល់ថវិកាចំនួន ១០ ម៉ឺនដុល្លាអាមេរិកដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ មនុស្សធម៌របស់ UNICEF នៅអ៊ុយក្រែន។ ចំនួនទឹកប្រាក់នេះគឺជាផ្នែកមួយក្នុងការរួម វិភាគទានជាទឹកប្រាក់សរុបចំនួន៥០ម៉ឺន ដុល្លាអាមេរិក របស់វៀតណាមសម្រាប់សកម្ម ភាពជួយសង្គ្រោះមនុស្សធម៌នៅអ៊ុយក្រែន។
ជាការឆ្លើយតប លោកស្រី Catherine Russell បានបញ្ជាក់ថា UNICEF នឹងបន្ត អនុវត្តន៍យ៉ាងសកម្មនូវកម្មវិធីជាតិវៀតណាម-UNICEF ដំណាក់កាល ២០២២-២០២៦ ដើម្បីបំពេញអាទិភាពរបស់វៀតណាម រួមដំណើរជាមួយអង្គការនានាក្នុងយន្តការ COVAX ដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ជាពិសេស ការផ្គត់ផ្គង់ និងការផលិតវ៉ាក់សាំងក្នុងស្រុក រួមចំណែកដល់ការការពារ នាំមកនូវជីវ ភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជនវៀតណាម ជាពិសេសគឺកុមារ ក្នុងបរិបទនៃ ជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ