វៀតណាមគាំទ្រដល់ការប្រឆាំងការរីកសាយភាយនិងរំសាយអាវុធប្រល័យលោក

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី ២២ ខែធ្នូ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីស្ថានភាពអនុវត្តសេចក្តីសម្រេច លេខ ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលគាំទ្រការអនុវត្តផែនការសកម្មភាពរួម ឆ្នាំ ២០១៥ ឬ ហៅកាត់ថា JCPOA។


វៀតណាមគាំទ្រដល់ការប្រឆាំងការរីកសាយភាយនិងរំសាយអាវុធប្រល័យលោក - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២២ ខែធ្នូ 

ថ្លែងទៅកាន់អង្គប្រជុំ ឯកអគ្គរដ្ឋទូតនិងជាភារៈធាវីស្តីទីរបស់វៀតណាមប្រចាំ អង្គការសហប្រជាជាតិលោក Pham Hai Anh បានអះអាងនូវ គោលជំហរមុនក៏ដូចជាក្រោយរបស់ វៀតណាមក្នុងការគាំទ្រដល់ការប្រឆាំងនឹងការរីកសាយអាវុធនិងការរំសាយអាវុធអាវុធប្រល័យលោក ក្នុងនោះមានអាវុធនុយក្លេអ៊ែរ។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ផងដែរថា វៀតណាមគាំទ្រសេចក្តីសម្រេចចិត្តលេខ ២២៣១ និង JCPOA ដោយអំពាវនាវ ឱ្យភាគីពាក់ព័ន្ធ បញ្ឈប់ការធ្វើសកម្មភាពដែលធ្វើឱ្យអន្តរាយដល់ការជឿទុកចិត្តនិងបង្កើនភាពតានតឹង ហើយស្វែងរកកិច្ចសន្ទនានិងការចរចាដើម្បីដោះស្រាយការខ្វែងគំនិត។ វៀត ណាមត្រៀមខ្លួនធ្វើការជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខ សំដៅបង្កើតបរិយាកាសសម្រាប់ការសន្ទនានិងកិច្ចសហប្រតិបត្តិការក្នុងនិងក្រៅក្រុមប្រឹក្សាសន្តិសុខ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៅតំបន់មជ្ឈឹមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ