វៀតណាមគាំទ្រតួនាទីរបស់មជ្ឈមណ្ឌលខាងត្បូងក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍

(VOVWORLD) - ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ -១៩ វៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហគមន៍អន្តរជាតិ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ ជួយឧបត្ថម្ភក្រុមដែលងាយរងគ្រោះនិងជំរុញការស្តារឡើងវិញក្រោយជំងឺឆ្លងរាតត្បាត។ 
វៀតណាមគាំទ្រតួនាទីរបស់មជ្ឈមណ្ឌលខាងត្បូងក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍  - ảnh 1ឯកអគ្គរដ្ឋទូតប្រធានស្ថានបេសកកម្មវៀតណាមលោកស្រី Le Thi Tuyet Mai  និងគណៈប្រតិភូវៀតណាម

នាថ្ងៃទី ១១ ខែកុម្ភៈ មជ្ឈមណ្ឌលខាងត្បូង - ជាអង្គការអន្តររដ្ឋាភិ បាល ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ មានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ហើយបច្ចុប្បន្នមានសមាជិកចំនួន ៥៤ នាក់ ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះមានវៀតណាម  បានរៀបចំសម័យប្រជុំលើកទី ២១ នៃក្រុមប្រឹក្សាតំណាងនៃប្រទេសជាសមាជិក។ សម័យប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។

ឯកអគ្គរដ្ឋទូតប្រធាន ស្ថានបេសក កម្មវៀតណាមលោកស្រី Le Thi Tuyet Mai អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មអន្តរជាតិនិងអង្គការអន្តរជាតិនានា បានចែករំលែកថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩ វៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហគមន៍អន្តរជាតិ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ ជួយឧបត្ថម្ភក្រុមដែលងាយរងគ្រោះនិងជំរុញការស្តារឡើងវិញក្រោយជំងឺឆ្លងរាតត្បាត។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា វៀតណាមលើកកម្ពស់ពហុភាគីនិយម ដោយវាយតំលៃខ្ពស់ចំពោះតួនាទីសំខាន់របស់មជ្ឈមណ្ឌលខាងត្បូងនិងបន្តគាំទ្រមជ្ឈមណ្ឌលក្នុងបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ដោយធ្វើសកម្មភាពរួមគ្នាដើម្បីដោះស្រាយរាល់បញ្ហាសកលឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ