វៀតណាមគាំទ្រនិងវាយតម្លៃខ្ពស់តួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក

(VOVWORLD) - ក្នុងនាមជាសមាជិកដោយមានការទទួលខុសត្រូវរបស់ WTO វៀតណាមគាំទ្រ ចំពោះប្រព័ន្ធពហុភាគីបើកចំហ មានតម្លាភាពនិងផ្អែកលើច្បាប់ ដែលក្នុងនោះលើក ត្រដែតមជ្ឈភាពរបស់ WTO។ 

វៀតណាមគាំទ្រនិងវាយតម្លៃខ្ពស់តួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក - ảnh 1ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ (រូបថត៖ AFP)
នារសៀលថ្ងៃទី២៥ កុម្ភៈ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការ បរទេសវៀតណាមតាមប្រព័ន្ធវីដេអូ ឆ្លើយសំណួរដែលស្នើឲ្យបញ្ចេញទស្សនៈរបស់ វៀតណាមអំពីអគ្គនាយិការថ្មីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះ អ្នក នាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀត ណាមសូមអបអរសាទរលោកស្រីបណ្ឌិត Ngozi Okonjo – Iweala ដោយបានក្លាយទៅ ជាអគ្គនាយិការថ្មីនៃអង្គការ WTO។ ដោយមានបទពិសោធន៍និងការយល់ដឹងក្នុង វិស័យ ហិរញ្ញវត្ថុនិងពាណិជ្ជកម្ម លោកស្រីអគ្គនាយិការថ្មីនឹងដឹកនាំ WTO ប្រកបដោយ ជោគជ័យ ហើយចូលរួមចំណែកយ៉ាងសកម្មដល់ប្រព័ន្ធពាណិជ្ជកម្មសកលផងដែរ។
ក្នុងនាមជាសមាជិកដោយមានការទទួលខុសត្រូវរបស់ WTO វៀតណាមគាំទ្រ ចំពោះប្រព័ន្ធពហុភាគី បើកចំហ មានតម្លាភាពនិងផ្អែកលើច្បាប់ ដែលក្នុងនោះលើក ត្រដែតមជ្ឈភាពរបស់ WTO។ វៀត ណាមនឹងសហការយ៉ាងស្អិតរមួតជាមួយអគ្គ នាយិការថ្មី និងសមាជិកផ្សេងៗទៀត ដើម្បីចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់ WTO ក៏ដូចជាជំរុញដំណើរការកែទម្រង់អង្គការនេះឲ្យមានផ្លែផ្កា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ