វៀតណាម​គាំទ្រ​ប្រឆាំងការរីក​សាយភាយ​និងការ​​រំសាយ​​​អាវុធប្រល័យលោក រួម​ទាំង​អាវុធគីមី​នៅ​ស៊ីរី

(VOVWORLD) - នៅថ្ងៃទី៨ខែធ្នូក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ២១១៨ (ឆ្នាំ២០១៣) ទាក់ទងនឹងការដោះស្រាយបញ្ហាអាវុធគីមីនៅប្រទេសស៊ីរី។
វៀតណាម​គាំទ្រ​ប្រឆាំងការរីក​សាយភាយ​និងការ​​រំសាយ​​​អាវុធប្រល័យលោក រួម​ទាំង​អាវុធគីមី​នៅ​ស៊ីរី - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះឯកអគ្គរដ្ឋទូតលោកPham Hai Anh ភារធារីវៀតណាមប្រចាំអង្គការសហប្រជាជាតិ បានអះអាងជាថ្មីនូវគោលជំហររបស់វៀតណាមក្នុងការគាំទ្រប្រឆាំងការរីកសាយភាយនិងការរំសាយអាវុធប្រល័យលោករួមទាំងអាវុធគីមីផង។លោកឯកអគ្គរដ្ឋទូតPham Hai Anh បានអះអាងនូវសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការគាំទ្រសម្រាប់គោលដៅនេះ។ដើម្បីដោះស្រាយបញ្ហាអាវុធគីមីនៅប្រទេសស៊ីរីទាំងស្រុងឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងទំនុកចិត្តនិងពង្រឹងកិច្ចសហប្រតិបត្តិការដោយមានលក្ខណៈស្ថាបនានិងមិនធ្វើនយោបាយនីយកម្មរវាងភាគីពាក់ព័ន្ធនិងក្នុងសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ