វៀតណាមគាំទ្រយុទ្ធសាស្ត្ររបស់អង្គការសហប្រជាជាតិ សំដៅជួយឧបត្ថម្ភសន្តិសុខនៅតំបន់បឹងយក្ស Great Lakes នៅអាហ្វ្រិក
(VOVWORLD) - នៅថ្ងៃទី ១២ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ក្នុងបំណងពិភាក្សាដើម្បីពីភាក្សាអំពីស្ថាន ភាពនៅ តំបន់បឹងយក្ស Great Lakes នៅអាហ្វ្រិក។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ក្នុងបំណងពិភាក្សាដើម្បីពីភាក្សាអំពីស្ថានភាពនៅ តំបន់បឹងយក្ស Great Lakes នៅអាហ្វ្រិក |
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានដឹកនាំកិច្ចប្រជុំនេះក្នុងនាមជាប្រធានប្ដូរវេន នៃក្រុមប្រឹក្សាសន្តិសុខក្នុងខែមេសាឆ្នាំ ២០២១។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូតបានអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់បណ្ដាប្រទេសនៅតំបន់ Great Lakes។ ទោះយ៉ាងណាក៏ដោយ លោក ថែមទាំងបានចែករំលែកក្ដីព្រួយបារម្ភរួមរបស់ក្រុមប្រឹក្សាសន្តិសុខអំពីអស្ថិរភាពសន្តិសុខ ដែលបន្តកើតមានឡើង និងស្ថានភាពមនុស្សធម៌ដ៏លំបាកវេទនា។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើប្រការសំខាន់ៗទាំង ៣ សំដៅធានាសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់ រួមមាន៖ បន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការតំបន់ ជំរុញការដោះស្រាយមូលហេតុឬគល់នៃជំលោះ និងពង្រឹងការជួយគាំទ្ររបស់សហគមន៍អន្តរជាតិ។ លើលពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការគាំទ្រយុទ្ធសាស្ត្ររបស់អង្គការសហប្រជាជាតិ សំដៅជួយឧបត្ថម្ភខាងសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាអបអរសាទរចំពោះការស្ថាបនាផែនការសមស្របនឹងរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព៕