វៀតណាមគាំទ្រស៊ូដង់និងស៊ូដង់ខាងត្បូងដោះស្រាយជម្លោះនៅ Abyei ដោយសន្តិវិធី
(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.បបានអំពាវនាវឲ្យរដ្ឋាភិបាលស៊ូដង់ និងស៊ូដង់ខាងត្បូងដោះស្រាយជម្លោះដោយសន្តិវិធីយ៉ាងឆាប់ៗ ឲ្យបាន សមស្របទៅតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអ.ស.បនិងកិច្ចព្រមព្រៀងកាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០១១។
កម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិធ្វើល្បាតនៅស្រុក Abyei (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី២៨ មេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន បើកកិច្ចប្រជុំតាមអនឡាញអំពីស្ថានភាពនៅ Abyei ជាតំបន់ជម្លោះរវាង ស៊ូដង់និងស៊ូដង់ខាងត្បូងនិងសកម្មភាពរបស់កម្លាំងសន្តិសុខជាបណ្ដោះ អាសន្នរបស់អង្គការសហប្រជាជាតិ (អ.ស.ប) នៅ Abyei (UNISFA)។
ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.បបានអំពាវនាវឲ្យរដ្ឋាភិបាលស៊ូដង់ និងស៊ូដង់ខាងត្បូងដោះស្រាយជម្លោះដោយសន្តិវិធីយ៉ាងឆាប់ៗ ឲ្យបាន សមស្របទៅតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអ.ស.បនិងកិច្ចព្រមព្រៀងកាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០១១។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឲ្យប្រទេសទាំង ពីរបង្កើនកិច្ចសហប្រតិបតិ្តការជាមួយ UNIFSA ក្នុងការបង្ការទប់ស្កាត់ជំងឺ ឆ្លង Covid-19 ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ UNIFSA ជាពិសេសគឺការចូលរួមរបស់សមាជិកា UNIFSA ក្នុងកិច្ចការពារ ពលរដ្ឋស៊ីវិល ហើយគាំទ្រការពន្យាពេល UNIFSA តាមអនុសាសន៍របស់ លោកអគ្គលេខាធិការអ.ស.បផងដែរ៕