វៀតណាមគាំទ្រអ៊ីតាលីបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន

(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៥ និងទី៦ ខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។

វៀតណាមគាំទ្រអ៊ីតាលីបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន - ảnh 1 ទិដ្ឋភាពនៃជំនួបពិភាក្សា

នាព្រឹកថ្ងៃទី ៥ ខែមិថុនា នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte ។ បន្ទាប់ពីពិធីទទួលស្វាគមន៍មក នាយករដ្ឋមន្ត្រីទាំងពីររូបបានអនុវត្តន៍កិច្ចពិភាក្សា។

ធ្វើការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ។ ភាគីទាំងពីរបានឯកភាពគ្នា បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ អប់រំ បណ្តុះបណ្តាល បច្ចេកវិទ្យា សន្តិសុខ ការពារជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ និងការតភ្ជាប់ក្នុងតំបន់ជាដើម។

លើវិស័យសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀង បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន។ ភាគីទាំងពីរបានឯកភាពគ្នា បង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ពីជិត៥ ពាន់លានដុល្លារទៅដល់ ៦ ពាន់លានដុល្លារនៅឆ្នាំ ២០២០ និង ១០ ពាន់លានដុល្លារនៅបណ្តាឆ្នាំបន្តបន្ទាប់។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា: វៀតណាមជានិច្ចកាល តែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យជាមួយអ៊ីតាលី។ ទន្ទឹមជាមួយគ្នានោះ បានស្វាគមន៍នូវគំនិតផ្តួចផ្តើមរៀបចំកិច្ចសន្ទនាថ្នាក់ខ្ពស់លើកទី ៣ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអ៊ីតាលី - អាស៊ាននៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រអ៊ីតាលីក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន។ នាយករដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀងគ្នាអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) និងកិច្ចព្រមព្រៀងវិនិយោគ វៀតណាម - EU (EVIPA)។ លោកនាយករដ្ឋមន្ត្រី Giuseppe Conte បានបញ្ជាក់ពីការគាំទ្រចំពោះការចុះហត្ថលេខានិងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងនេះយ៉ាងឆាប់ៗ។

នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានផ្លាស់ប្តូរនូវទស្សនៈស្តីពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបានអះអាងថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ក៏ដូចជាអង្គការសហប្រជាជាតិ, ASEM, អាស៊ាន និង EU។ នាយករដ្ឋមន្ត្រីទាំងពីររូបបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត  សម្រាប់តំបន់និងអន្តរជាតិ ជាពិសេសគឺដោះស្រាយជម្លោះដោយសន្តិវិធី  ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ