វៀតណាមគាំទ្រឯករាជ្យ អធិបតេយ្យនិងបូរណភាពដែនដីរបស់ម៉ាលី

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខបានផ្ទៀងស្តាប់ភ្នាក់ងារពិសេសរបស់អគ្គលេខាធិការនិងប្រធានបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅប្រទេសម៉ាលី (MINUSMA) លោក Mahamat Saleh Annadif ធ្វើបច្ចុប្បន្នភាពស្ថានភាពនាពេលកន្លងមក ព្រមទាំងសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងខាងនយោបាយនាពេលថ្មីៗនេះនៅក្នុងប្រទេសម៉ាលី។
វៀតណាមគាំទ្រឯករាជ្យ អធិបតេយ្យនិងបូរណភាពដែនដីរបស់ម៉ាលី - ảnh 1 ក្រុមប្រឹក្សាសន្តិសុខជួប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាគ្នាអំពីបញ្ហាប្រទេសម៉ាលី (រូបថត៖ ស្ថានបេសកកម្មប្រចាំនៅ អ.ស.ប)

នាថ្ងៃទី ២៧ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាអំពីស្ថានភាពរបស់ម៉ាលីនាពេលថ្មីៗនេះ។

ក្រុមប្រឹក្សាសន្តិសុខបានផ្ទៀងស្តាប់បេស កជនពិសេសរបស់អគ្គលេខាធិការនិងប្រធានបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅប្រទេសម៉ាលី (MIN USMA) លោក Mahamat Saleh Annadif ធ្វើបច្ចុប្បន្នភាពស្ថានភាពនាពេលកន្លងមក ព្រមទាំងសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងខាងនយោ បាយនាពេលថ្មីៗនេះនៅក្នុងប្រទេសម៉ាលី។

ថ្លែងមតិនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការសន្ទនានិងការចរចាគ្នារវាងភាគីនានាដើម្បីដោះស្រាយភាពខុសគ្នានាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះលោក ក៏បានសង្កត់ធ្ងន់ទៅលើការបន្តអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពនាឆ្នាំ ២០១៥ ព្រមទាំងស្នើឱ្យមានវិធានការដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាជនម៉ាលី ជាពិសេសគឺស្ត្រីនិងកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ