វៀតណាមគប្បីកសាងជួរកម្មាភិបាលផ្នែកកិច្ចការបរទេសប្រកបដោយមានការជំនាញវិជ្ជាជីវៈ
(VOVWORLD) - នាថ្ងៃទី ១១ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល វៀតណាម ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអញ្ជើញធ្វើអធីបតីក្នុងកិច្ចប្រជុំជាមួយក្រសួងនិងផ្នែក នានា។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam |
ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោក Vu Duc Dam បានឲ្យដឹងថា ការធ្វើសមាហរណកម្មដោយម្ចាស់ការមិនត្រឹមតែនាំមកនូវផលប្រយោជន៍ល្អសំរាប់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោកផងដែរ។ ហេតុដូច្នេះហើយលោកក៏ស្នើឲ្យ គ្រប់ក្រសួង ផ្នែកទាំងអស់បន្តពង្រឹងនិងពង្រីកសកម្មភាពនេះ ជាពិសេសគឺមានការទទួលខុសត្រូវនៅពេលដែលចូលរួមក្នុងការចរចារលើកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាអន្តរជាតិនាពេលខាងមុខ ព្រមទាំងផ្លាស់ប្តូរព័ត៌មានជាមួយគ្នាទៅវិញទៅមកយ៉ាងសកម្មថែមទៀត ដើម្បីសហការនិងជួយឧបត្ថម្ភដល់បណ្តាប្រទេសដែល អភិវឌ្ឍន៍អន់ខ្សោយ ហើយតាមរយៈនោះលើកកំពស់តួនាទីរបស់ប្រទេសវៀតណាមលើឆាកអន្តរជាតិផងដែរ៕