វៀតណាមគាំពារពលរដ្ឋនៅជប៉ុន

(VOVWORLD) - នាយប់ថ្ងៃទី២៩កុម្ភៈ នៅតំបន់នាយសមុទ្រខេត្ត Aomori ជប៉ុន នាវាដឹកទំនិញលេខ “GUO XING 1” បានបុកនឹងនាវានេសាទ Tomimaru។ ប្រមាណ២០នាវិកក្រោយនោះ នាវា GUO XING 1 ត្រូវលិចចូលទៅក្នុងទឹក។

ក្រោយពីបញ្ជាក់ព័ត៌មាន នាវិកវៀតណាមចំនួន៥នាក់បានបាត់ខ្លួន និងមួយនាក់ទៀតត្រូវបានសង្គ្រោះក្នុងករណីបុកនាវានៅខេត្ត Aomori ជប៉ុន ស្ថានទូតវៀតណាមប្រចាំជប៉ុនបាន ដំណើរការយ៉ាងឆាប់រហ័សនូវវិធានការគាំ ពារពលរដ្ឋ។

        នាវិកដែលត្រូវបានសង្គ្រោះ កំពុងត្រូវបានថែទាំ នៅមន្ទីរ ពេទ្យ ហើយមានសុខភាពស្ថិរភាព។ ការងារស្វែងរកក្រុមនាវិកបាត់ខ្លួន នៅ តែត្រូវបានដំណើរការយ៉ាងប្រញាប់ប្រញាល់។

        មុននោះនាយប់ថ្ងៃទី២៩កុម្ភៈ នៅតំបន់នាយសមុទ្រខេត្ត Aomori ជប៉ុន នាវាដឹកទំនិញលេខ “GUO XING 1” បានបុកនឹងនាវានេសាទ Tomimaru។ ប្រមាណ២០នាវិកក្រោយនោះ នាវា GUO XING 1 ត្រូវលិចចូលទៅក្នុងទឹក។ នាវានេះ មានក្រុមនាវិកចំនួន១៤នាក់ ក្នុងនោះមានជនវៀតណាម ៦ នាក់។ ជនវៀត ណាមមួយនាក់ត្រូវបានសង្គ្រោះ ខណៈដែល១៣នាក់នៅសេសសល់រួម មានសញ្ជាតិចិន ហ្វីលីពីននិងវៀតណាមនៅតែបាត់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ