វៀតណាមគ្រោងនឹងបញ្ជូនពលករចំនួន ១៣ ម៉ឺននាក់ទៅធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ ២០២០
(VOVWORLD) - ក្នុងឆ្នាំ ២០២០ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម គ្រោងនឹង បញ្ជូនពលករចំនួន ១៣ ម៉ឺននាក់ទៅធ្វើការនៅក្រៅប្រទេសដោយផ្តោតលើទីផ្សារដូចជាជប៉ុន តៃវ៉ាន់ (ចិន) កូរ៉េខាងត្បូង និងអាល្លឺម៉ង់។
វៀតណាមគ្រោងនឹងបញ្ជូនពលករចំនួន ១៣ ម៉ឺននាក់ទៅធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ ២០២០ (រូបថត៖ TTXVN) |
ដើម្បីសម្រេចបានគោលដៅរបស់ខ្លួន ក្រសួងបន្តកសាងនិងសុក្រិត្យសេចក្តីព្រាងច្បាប់ស្តីពីច្បាប់ពលករវៀតណាម ដែលទៅធ្វើការនៅក្រៅប្រទេសតាមកិច្ចសន្យា (ធ្វើវិសោធនកម្ម) ដោយដាក់ជូនទៅស្ថាប័នមានសមត្ថកិច្ចធ្វើការពិចារណានិងអនុម័ត ព្រមទាំងបង្កើនការផ្សព្វផ្សាយនិងឃោសនាច្បាប់ដល់ពលករ និងសហគ្រាស ដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យនេះផងដែរ។ ទន្ទឹមនឹងនេះដែរ ក្រសួងក៏ស្នើឱ្យអង្គភាពក្រោមឱវាទត្រូវផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍការអប់រំវិជ្ជាជីវៈ គួបផ្សំជាមួយនឹងការបង្កើតការងារធ្វើនៅក្នុងប្រទេសនិងបញ្ជូនពលករទៅធ្វើការនៅឯបរទេស ព្រមទាំងដាក់កំហិតក្នុងការបញ្ជូនពលករទៅធ្វើការនៅតំបន់ដែលមានលក្ខខណ្ឌការងារមិនល្អផងដែរ៕