វៀតណាមគ្រប់គ្រងបានជម្ងឺ កូវីដ ១៩ ដោយសារតែកម្លាំងសាមគ្គីជាតិទាំងមូល

(VOVWORLD) - នាព្រឹកថ្ងៃទី១៧ មីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាល វាយតម្លៃលទ្ធផលនៃការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ ក្នុងអំឡុងពេលជាង១ ឆ្នាំកន្លងមក។

វៀតណាមគ្រប់គ្រងបានជម្ងឺ កូវីដ ១៩ ដោយសារតែកម្លាំងសាមគ្គីជាតិទាំងមូល - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP)
លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា វៀតណាមបានកំណត់យ៉ាងត្រឹមត្រូវនូវ កម្រិតគ្រោះថ្នាក់នៃជម្ងឺរាតត្បាត កូវីដ ១៩ ដើម្បីដាក់ចេញដំណោះស្រាយឲ្យទាន់ពេល វេលា ហើយសមស្របនឹងការវិវឌ្ឍន៍នៃជម្ងឺរាតត្បាតក៏ដូចជាសមត្ថភាពរបស់ប្រទេស ជាតិផងដែរ។ ប៉ុន្តែសំខាន់បំផុត ការគ្រប់គ្រងបានការផ្ទុះរាលដាលកូវីដ ១៩ ទាំង៣ លើក គឺដោយសារតែកម្លាំងសាមគ្គីភាព ប្រពៃណីស្នេហាជាតិ ស្មារតីជួយគាំពារគ្នា ទៅវិញទៅមករបស់ប្រជាជាតិវៀតណាម។ ផ្នែកសុខាភិបាលនិងមូលដ្ឋានទាំងអស់ បានពង្រីកស្មារតីប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតយ៉ាង “រហ័សរហួននិងរហ័សរហួនជាង ទៀត” ជាមួយបាវចនា “ទៅគ្រប់ច្រកល្ហក គោះទ្វារតាមផ្ទះនីមួយៗ” និង “ប្រយុទ្ធប្រឆាំង ជម្ងឺរាតត្បាតដូចប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ”។ ប្រការទាំងនោះបានជួយវៀតណាម ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវការផ្ទះរាលដាលកូវីដ ១៩ ទាំង៣លើកក្នុងអំឡុង ពេល១៤ខែកន្លងមក។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចាត់ទុកថា ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ នាពេលខាងមុខនៅតែស្មុគស្មាញ ដោយសារវីរុសបំប្លែងថ្មីកំពុងកើតមាន ឡើងនៅប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ីអាគ្នេយ៍ផង។ ក្នុងបរិបទ នេះ លោកនាយករដ្ឋមន្រ្តីបានលើកឡើងមេរៀនមួយចំនួនយ៉ាងដូច្នេះថា៖ “ទីមួយគឺការដឹកនាំ ការបញ្ជាយ៉ាងត្រឹមត្រូវ ប្ដូរផ្ដាច់ និងទាន់ពេលវេលារបស់បក្ស រដ្ឋ ការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយ។ ទីពីរ ទស្សនៈ ការពារសុខភាព អាយុ ជីវិតរបស់ប្រជាជនជាចម្បងនោះ បានបង្កើតបុព្វបទសម្រាប់កិច្ចខិតខំប្រឹងប្រែងទាំង អស់ និងការគៀងគរប្រភពធនធានពីសង្គម។ ទីបីគឺ ស្ថាបនា ពូនជ្រុំស្មារតីខ្លួនទីពឹងខ្លួន ម្ចាស់ការ ខិតខំជំនះពុះពារលើការលំបាក សាមគ្គីគ្នាជាធ្លុងមួយក្នុងការអភិវឌ្ឍ ពង្រីក យ៉ាងខ្លាំងក្លានូវតួនាទីរបស់វិទ្យាសាស្ត្របច្ចេកវិទ្យានិងការច្នៃប្រឌិត។ ទីបួន តួនាទីនៃ ការឃោសនាព័ត៌មានជាសាធារណៈ ប្រកបដោយតម្លាភាពស្ដីពីការងារបង្ការទប់ស្កាត់ ជម្ងឺរាតត្បាតបានបង្កើតឡើងការស្រុះចិត្តគំនិតក្នុងសង្គមទាំងមូល”។
វៀតណាមគ្រប់គ្រងបានជម្ងឺ កូវីដ ១៩ ដោយសារតែកម្លាំងសាមគ្គីជាតិទាំងមូល - ảnh 2កិច្ចប្រជុំប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VGP)
ស្ដីពីភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើការបន្ត អនុវត្តន៍គោលដៅដើរទន្ទឹមគ្នាទាំង២ ដោយប្ដេជ្ញាចិត្តបង្ការទប់ស្កាតជម្ងឺប្រកបដោយ ប្រសិទ្ធភាព ការពារសុខភាពរបស់ប្រជាជនផង ព្រមទាំងនាំជីវភាពរស់នៅត្រឡប់មក ប្រក្រតីភាពឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងភាពធម្មតាថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ