វៀតណាមគោរពការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយម៉ារ៉ុក
(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក ស្រី Nguyen Thi Kim Ngan គណៈ ប្រតិភូរដ្ឋសភាម៉ារ៉ុក ដឹកនាំដោយលោក Habib El Malki ប្រធានសភាជាន់ទាប រួមជាមួយលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី ២២ ធ្នូ។
វៀតណាមគោរពការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយម៉ារ៉ុក |
ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈ ប្រតិភូរដ្ឋសភាម៉ារ៉ុក ដឹកនាំដោយលោក Habib El Malki ប្រធានសភាជាន់ទាប រួមជាមួយលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ធ្នូ។ នាព្រឹកថ្ងៃទី១៨ធ្នូ នៅទីក្រុងហាណូយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយលោក Habib El Malki ប្រធានសភាជាន់ទាបម៉ារ៉ុក។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖វៀតណាមជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិប្តតិការលើច្រើនវិស័យជាមួយបណ្ដាប្រទេសអាហ្វ្រីកដែលក្នុងនោះមានប្រទេសម៉ារ៉ុក។ វៀតណាមក៏បានត្រៀមខ្លួនជាស្រេចជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងម៉ារ៉ុកនិងបណ្ដាប្រទេសអាស៊ានផងដែរ។
ស្ដីអំពីស្ថានភាពនៅសមុទ្រខាងកើត ប្រធានរដ្ឋសភា បានអះអាងជាថ្មីម្តងទៀតថា៖គោល ការណ៍ មុនក៏ដូចជាក្រោយរបស់វៀតណាម គឺដោះស្រាយជំលោះដែនដីដោយសន្តិវិធី ដោយផ្អែកទៅលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ បង្ហាញនូវការឯកភាព និងគាំទ្រគោលជំហរនេះរបស់វៀតណាម លោក Habib El Malki បានអោយដឹងថា៖នាបច្ចុប្បន្ន ម៉ារ៉ុកក៏កំពុងអនុវត្តគោលនយោបាយសន្តិភាព ហើយវៀតណាមក៏មានយុទ្ធសាស្ត្រដូច្នេះដើម្បីការពារសន្តិភាពនិងអភិវឌ្ឍន៍ផងដែរ។
ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាន វិទ្យុសម្លេងវៀតណាម បន្ទាប់ពីជំនួបសន្ទនា ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖
“ ប្រធានសភាជាន់ទាបម៉ារ៉ុក មានប្រសាសន៍ដ៏មានអត្ថន័យនោះគឺប្រជាជាតិម៉ារ៉ុកនិងវៀត ណាមមាន ប្រវត្តិសាស្ត្រ១ផ្នែកនិងមេម័រដូចគ្នា។ ដូច្នេះ បណ្ដាជំនាន់នាបច្ចុប្បន្ន នឹងគប្បីគាំទ្រគ្នាទៅវិញទៅមក ដើម្បីប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍តទៅទៀត។”
រីឯ លោក Habib El Malki ប្រធានសភាជាន់ទាបម៉ារ៉ុក បានសង្កត់ធ្ងន់ថា៖ រដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីបើកចេញដំណាក់កាលថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ៕