វៀតណាមគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន
|
វៀតណាមគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន (vinajapan.com) |
Vovworld-នាថ្ងៃទី១៥ឧសភា នៅក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀត
ណាមលោក Nguyen Quoc Cuong បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការបរទេស
ជប៉ុនលោក Nakane Kazuyuki ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅ
ពិធីទទួលជួបសន្ទនានេះលោក Nguyen Quoc Cuong បានអះអាងថាវៀតណាម
គោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅជាមួយជប៉ុន ទន្ទឹមនឹងនោះសម្ដែងក្តី
សប្បាយរីករាយអំពីការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងជាក់ស្ដែងនៃទំនាក់ទំនងរវាង
ប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ។ រីឯអនុរដ្ឋមន្ត្រីNakane Kazuyuki បានអះ
អាងថា ជប៉ុនជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូសំខាន់និងនឹងបន្តផ្គត់ផ្គង់
ប្រភបទុន ODA កំរិតខ្ពស់សំដៅឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ដ៏ចីរភាព។ ភាគីទាំង
ពីរក៏បានផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងដំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់
ដូចគ្នាឯកភាពបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការលើវេទិការពហុភាគីក៏ដូចជា
ក្នុងការចរចារកសាងសម្ព័ន្ធភាពសេដ្ឋកិច្ចដំបន់ ក្នុងនោះមានកិច្ចព្រមព្រៀងដៃគូ
អន្តរប៉ាស៊ីហ្វិក (TPP)ផងដែរ៕