វៀតណាមគោរពនិងមានបំណងចង់ពង្រឹងទំនាក់ទំនងវៀតណាម-អាមេរិក
(VOVWORLD) - ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ និងទី៥ ខែមេសា គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមដឹកនាំដោយលោក Ngo Le Van អនុប្រធានគណៈកម្មាធិការកិច្ចការបរ ទេសមជ្ឈិម បានជួបធ្វើការជាមួយតំណាងអង្គការ និងចលនាឆ្វេងនិយមអាមេរិក រួម ទាំងគណបក្សកុម្មុយនិស្តអាមេរិកផងដែរ។
ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ VNA) |
ក្នុងជំនួបនេះ គណៈប្រតិភូបានពិភាក្សាអំពីការអភិវឌ្ឍនៃទំនាក់ទំនងវៀត ណាម - អាមេរិក ចាប់តាំងពីការធ្វើឱ្យប្រក្រតីភាពនៃទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩៥ ដល់ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២៣; អះអាងថា វៀតណាមគោរពនិងមានបំណងចង់ពង្រឹងទំនាក់ទំនងវៀតណាម - អាមេរិក អនុវត្តន៍កិច្ចព្រមព្រៀងជាន់ខ្ពស់រវាងភាគីទាំងពីរ ព្រមទាំងជំរុញថែមទៀតនូវទំនាក់ ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអង្គការ និងចលនាឆ្វេងនិយមនៅ អាមេរិក។ តំណាងអង្គការនិងចលនាឆ្វេងនិយមនៅអាមេរិកបានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបាននៅលើមាគ៌ាកសាងសង្គម និយមក្នុងរយៈពេលជិត ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ទាំងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរ ទេស ព្រមទាំងបានបញ្ជាក់ថា នឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកអភិវឌ្ឍន៍ទំនាក់ ទំនងវៀតណាម-អាមេរិក។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន ជំរុញ កិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម ជាមួយគណបក្សកុម្មុយនិស្ត អាមេរិក និងរវាងអង្គការប្រជាជនវៀតណាម និងអាមេរិក តាមនោះរួមចំណែកបង្កើន ការយល់ដឹង និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕