វៀតណាមគោរពនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក

(VOVWORLD) -នារសៀលថ្ងៃទី២៨ឧសភានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយព្រឹទ្ធសមាជិក Cory Gardner ប្រធានអនុគណៈកម្មការកិច្ចការបរទេសអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក និងគោលនយោបាយសុវត្ថិ ភាពបណ្តាញអន្តរជាតិនៃគណៈកម្មការ កិច្ចការបរទេសព្រឹទ្ធសភាអាមេរិកនិងជាប្រធានគណៈកម្មការទូទាំងប្រទេសនៃបណ្តាព្រឹទ្ធសមាជិក គណៈបក្សសាធារណរដ្ឋ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

វៀតណាមគោរពនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយព្រឹទ្ធសមាជិក Cory Gardner ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម

នៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា វៀតណាមគាំទ្រនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក និងចាត់ទុកអាមេរិកជាដៃគូសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ លោក Tran Dai Quang បានសើឲ្យភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងនោះផ្តោតសំខាន់លើការពង្រឹងនូវតួនាទីជាមជ្ឈមណ្ឌលនិងរក្សាសាមគ្គីភាពក្នុងអាស៊ាន។ លើសពីនេះទៅទៀត ជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិកដើម្បីការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងប្រសិទ្ធិភាព។

រីឯខ្លួនវិញ ព្រឹទ្ធសមាជិក Cory Gardner បានវាយតម្លៃខ្ពស់ ចំពោះរាល់សមិទ្ធិក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលវៀតណាមទទួលបាននាពេលកន្លងទៅ ព្រមទាំងសង្កត់ធ្ងន់ថា អាមេរិកជានិច្ចកាល មានបំណង ជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មនិងសន្តិសុខ ការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ