វៀតណាមគូសបញ្ជាក់ពីសារៈសំខាន់របស់អាស៊ានក្នុងការធានាសន្តិសុខតំបន់

(VOVWORLD) - នាថ្ងៃទី ២៤ ខែកុម្ភៈ វិទ្យាស្ថានស្រាវជ្រាវការពារជាតិ - សន្តិសុខម៉ាឡេស៊ី (MiDAS) បានរៀបចំកិច្ចសន្ទនា Perwira ២០២០ ដោយប្រធានបទ “សៀវ ភៅសរការពារជាតិ (DWP) លើកដំបូងរបស់ម៉ាឡេស៊ី៖ គំនិតផ្តួចផ្តើមនិងការអនុ វត្ត”។ 
វៀតណាមគូសបញ្ជាក់ពីសារៈសំខាន់របស់អាស៊ានក្នុងការធានាសន្តិសុខតំបន់ - ảnh 1 លោក Tran Viet Thai ថ្លែងក្នុងពិធី

អគ្គមេបញ្ជាការយោធាម៉ាឡេស៊ី នាយឧត្តមសេនីយ៍ Haji Affendi Buang បានសង្កត់ធ្ងន់ថា នេះជាលើកទី ១ ហើយដែលប្រទេសម៉ាឡេស៊ី បានប្រកាស DWP ដោយបង្កើតទិសដៅយុទ្ធសាស្ត្រ សម្រាប់វិស័យការពារជាតិក្នុងរយៈពេល ១០ ឆ្នាំបន្តបន្ទាប់។ ឯកសារនេះ បានសង្កត់ធ្ងន់លើបាវចនានៃការចែករំលែកវិបុលភាពរួមក្នុងតំបន់និងប្រទេសជិតខាង ស្របតាមគោលការណ៍នៃតំបន់សន្តិ ភាពនិងអព្យាក្រឹតភាព (ZOPFAN)។

ថ្លែងនៅក្នុងកិច្ចសន្ទនានេះ លោកបណ្ឌិត Tran Viet Thai អនុប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនៃក្រសួងការបរទេស បានចាត់ទុកថា វៀតណាមនិងម៉ាឡេស៊ីគួរតែពង្រឹងសកម្មភាពចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិទ្វេភាគីក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគី។ លោកបណ្ឌិត Tran Viet Thai ក៏បានសង្កត់ធ្ងន់ពីសារសំខាន់របស់អាស៊ានក្នុងការធានាសន្តិសុខនិយាយដោយឡែកនិងធានាសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ក៏ដូចជាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ