វៀតណាម-ចក្រភពអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី ៣០ មិថុនា តាមម៉ោងក្នុងស្រុក ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការអប់រំវៀតណាម - អង់គ្លេស។ 
វៀតណាម-ចក្រភពអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

អញ្ជើញថ្លែងនៅក្នុងវេទិកានេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue មានគោលបំណងថា ភាគីទាំងពីរផ្ដោតសំខាន់លើវិស័យមួយចំនួន ដូចជាការជួយឧបត្ថម្ភដល់ការបង្រៀន និងការសិក្សារៀនសូត្រភាសាអង់គ្លេសនៅវៀតណាម។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមលើកទឹកចិត្ត មានគោលបំណង ហើយនឹងបង្កលក្ខណៈងាយស្រួលដល់សាលារៀនដែលមានកិត្យានុភាពរបស់អង់គ្លេសបើកគ្រឹះស្ថាននៅវៀតណាម ព្រមទាំងស្នើឱ្យសាកលវិទ្យាល័យនានាសម្របសម្រួលគ្នាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគម្រោងរបស់រដ្ឋាភិបាលវៀតណាមស្តីពី “លើកកំពស់សមត្ថភាពរបស់ជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងនៅគ្រឹះស្ថានឧត្តមសិក្សា ឆ្លើយតបនឹងតម្រូវការផ្លាស់ប្តូរថ្មីគ្រប់ជ្រុងជ្រោយលើវិស័យអប់រំ និងបណ្តុះបណ្តាលដំណាក់កាលឆ្នាំ ២០១៩-២០៣០"។ “ទំនាក់ទំនងរវាងវៀតណាម និងចក្រភពអង់គ្លេស ជាពិសេសបន្ទាប់ ពីពេល ប្រទេស ទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១០ មក គឺមាន ការ បោះជំហានជាវិជ្ជមានជាច្រើនលើគ្រប់វិស័យ ក្នុងនោះមានវិស័យអប់រំ។ រដ្ឋសភា វៀតណាមជានិច្ចកាលគាំទ្រការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង

ប្រទេសទាំងពីរ ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យអប់រំផងដែរ។ ខ្ញុំជឿជាក់ ថា វេទិកាសហប្រតិបត្តិការអប់រំវៀតណាម-អង់គ្លេសនឹងបើកដំណាក់ កាលថ្មី សម្រាប់ កិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព យូរអង្វែង និងប្រកបដោយ ប្រសិទ្ធភាព លើវិស័យអប់រំរវាងប្រទេសទាំងពីរ។ ជាពិសេសបន្ទាប់ពីរយៈពេល ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ”។

ជាការឆ្លើយតប លោក Steve Smith អនុប្រធានសភាជាន់ទាបចក្រភពអង់គ្លេសបានអះអាងថា ៖ ចក្រភពអង់គ្លេសនឹងជួយឧបត្ថម្ភគាំទ្រដើម្បីបង្កើនការបណ្តុះបណ្តាលភាសាអង់គ្លេស អភិវឌ្ឍគុណភាពគ្រូបង្រៀនភាសាអង់គ្លេស វាយតម្លៃពីសមត្ថភាពភាសាអង់គ្លេស ក៏ដូចជាការធ្វើឌីជីថល ដើម្បីបង្កើតខឿនអប់រំប្រកបដោយបរិយាប័ន្ន។ លោកបានអះអាងថា៖ “ជាពិសេសក្នុងឆ្នាំ ២០២០ អង់គ្លេស និងវៀតណាមបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ។ អង់គ្លេសបានសន្យាជួយឧបត្ថម្ភយុទ្ធសាស្ត្រកែទម្រង់វិស័យអប់រំរបស់រដ្ឋាភិបាលវៀតណាម។ តាមនោះ អនុញ្ញាតឱ្យសាកលវិទ្យាល័យ និងវិស័យឯកជនមានកញ្ចប់វិនិយោគ ដើម្បីនាំមកនូវឱកាសអប់រំរបស់អង់គ្លេសដល់វៀតណាម។ យើងខ្ញុំមានគោលបំណងចង់ជួយឧបត្ថម្ភដល់ការខិតខំប្រឹងប្រែងបង្កើនការបណ្ដុះបណ្ដាលភាសា អភិវឌ្ឍន៍គុណភាព។ សាកលវិទ្យាល័យអង់គ្លេសកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យវៀតណាមក្នុងស្មារតីនេះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ