វៀតណាមចែករំលែកកាលានុវត្តភាពនិងការសាកល្បងចំពោះការអភិវឌ្ឍវាយោអគ្គីសនីនៅនាយសមុទ្រជាមួយដៃគូហូឡង់

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែមេសា នៅរដ្ឋធានីហាណូយ របស់ វៀតណាម បានប្រព្រឹត្ត ទៅកិច្ចសន្ទនាក្រោមប្រធានបទ “ការអភិវឌ្ឍវាយោអគ្គីសនីនៅនាយសមុទ្រ៖ បទពិសោធន៍របស់ហូឡង់និងកាលានុវត្តភាពសម្រាប់វៀតណាម”។
វៀតណាមចែករំលែកកាលានុវត្តភាពនិងការសាកល្បងចំពោះការអភិវឌ្ឍវាយោអគ្គីសនីនៅនាយសមុទ្រជាមួយដៃគូហូឡង់ - ảnh 1 ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ VOV)

  តម្រូវការ ខាងថាមពលរបស់វៀតណាម ជាពិសេសគឺថាមពលអគ្គីសនីក្នុងដំណាក់កាលពី ឆ្នាំ២០២០ដល់ឆ្នាំ២០៣០គឺធំធេងណាស់។ ក្នុងបរិបទនោះ ការពិចារណាធ្វើអាជីវ កម្មប្រភពថាមពលកកើតឡើងវិញ មានអត្ថន័យសំខាន់ចំពោះវៀតណាមក្នុង វិស័យសេដ្ឋកិច្ចសង្គម សន្តិសុខថាមពលនិងការអភិវឌ្ឍដោយចីរភាព។ ហូឡង់ ជាប្រទេសមួយក្នុងចំណោមប្រទេសជួរមុខពិភពលោកទាំង៥ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍវាយោអគ្គីសនីនៅនាយសមុទ្រ។ បទពិសោធន៍ដែលត្រូវបានចែក រំលែកនៅកិច្ចសន្ទនានេះនឹងរួមចំណែកជួយអោយវៀតណាមជ្រើសរើសដំណោះស្រាយល្អបំផុតសម្រាប់ការអភិវឌ្ឍប្រភពថាមពលនេះអោយបានសមស្រប។ លោកស្រី Pham Huong Giang អនុប្រធានការិយាល័យថាមពលកកើតឡើងវិញ ក្រសួងឧស្សាហពាណិជ្ជកម្ម បានអោយដឹងថា៖

        “រដ្ឋាភិបាលបានចេញផ្សាយយន្តការនានាដែលជួយសម្រួលដល់ការអភិវឌ្ឍវាយោអគ្គីសនីនៅនាយសមុទ្រ ដូចជាយន្តការអនុគ្រោះអំពីតម្លៃ ពន្ធ កាតព្វ កិច្ចទាក់ទិនដល់កិច្ចសន្យាលក់ដូរថាមពលអគ្គីសនី ឬកាតព្វកិច្ចលក់ដូរថាមពល អគ្គីសនីរបស់ EVN ជាដើម។ រាល់យន្តការទាំងនេះគឺសំដៅលើកទឹកចិត្តអោយ វិនិយោគិនជំរុញការបណ្ដាក់ទុនចូលគម្រោងវាយោអគ្គីសនីនៅវៀត ណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ