វៀតណាមចែករំលែកជាមួយពិភពលោកនូវបទពិសោធន៍របស់ខ្លួនលើការងារបង្ការទប់ស្កាត់និងព្យាបាលអ្នកជំងឺកូវីដ ១៩
(VOVWORLD) - វេទិកាបណ្តានិន្នាការសុខភាពអនាគតឆ្នាំ ២០២០ ដោយសាកលវិទ្យាល័យជាតិសិង្ហបុរីរៀបចំឡើង ដោយមានការចូលរួមពីវាគ្មិននិងតំណាងមកពីបណ្តាប្រទេសនិងតំបន់ដែនដីរួមមាន៖ វៀតណាម ថៃ តៃវ៉ាន់ (ចិន) ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន និងបង់ក្លាដែស ដែលបានធ្វើឡើងនៅថ្ងៃទី ១៨ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ។
សាស្ត្រាចារ្យរង បណ្ឌិត Luong Ngoc Khue (កណ្ដាល) និងគណៈប្រតិភូដែលចូលរួមវេទិកានិន្នាការសុខភាពអនាគត ២០២០ |
សាស្រ្តាចារ្យរង បណ្ឌិត Luong Ngoc Khue ប្រធាននាយកដ្ឋានពិនិត្យនិងព្យាបាលជំងឺ និងជាអនុប្រធានអនុ គណៈកម្មាធិការព្យាបាលជំងឺកូវីដ ១៩ (គណៈកម្មាធិការជាតិគ្រប់គ្រងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ -១៩) តំណាងឱ្យវៀតណាមបានចូលរួមវេទិ កានេះដោយចែករំលែកបទពិសោធ ន៍ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺ កូវីដ ១៩ នៅវៀតណាម និងមេរៀន បទពិសោធន៍បង្កើតឡើងជោគជ័យក្នុងការងារបង្ការ ទប់ស្កាត់និងព្យាបាលអ្នកជំងឺកូវីដ ១៩ រួមទាំងទិសដៅសម្រាប់ការអនុវត្តនាពេលអនាគតរបស់ក្រសួងសុខាភិបាល វៀតណាម។
នាពេលខាងមុខនេះ វៀតណាមនឹងបន្តផ្តោតលើទាំងការងារបង្ការ ទប់ស្កាត់ជំងឺផងនិងអភិវឌ្ឍសេដ្ឋកិច្ចផង ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍបណ្តាញសុខាភិបាលពីចម្ងាយ សំដៅកែលម្អគុណភាពសេវាកម្មសុខាភិ បាល។ ការចែករំលែកមេរៀនបទពិសោធន៍និងទិសដៅរបស់វៀតណាមដែលទទួលបានការវាយតំលៃខ្ពស់ពីបណ្តាប្រទេសក្នុងតំបន់អាស៊ីផងដែរ៕