វៀតណាមចែករំលែកទស្សនៈនៅក្នុងសិក្ខាសាលារបស់ WTO ស្តីពីសេដ្ឋកិច្ចវិលជុំនិងការគាំទ្រផ្នែកពាណិជ្ជកម្ម

(VOVWORLD) - សិក្ខាសាលាអនឡាញរបស់អង្គការពាណិជ្ជកម្មពិភព លោក (WTO) បានប្រព្រឹត្តទៅថ្ងៃទី ១៣ ខែមិថុនា ក្រោមប្រធានបទ “សេដ្ឋកិច្ចវិលជុំ ឬ Circular Economy” ភាពចម្រុះសេដ្ឋកិច្ចនិងការសម្របសម្រួលពាណិជ្ជកម្ម។
វៀតណាមចែករំលែកទស្សនៈនៅក្នុងសិក្ខាសាលារបស់ WTO ស្តីពីសេដ្ឋកិច្ចវិលជុំនិងការគាំទ្រផ្នែកពាណិជ្ជកម្ម - ảnh 1ឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវប្រទេសស្វីស (រូបថត៖ TTXVN)

អង្គសិក្ខាសាលា បានពិភាក្សាអំពីវិធីសាស្រ្តអភិក្រមសេដ្ឋកិច្ច វិលជុំនិងនិរន្តរភាពពាណិជ្ជកម្ម រួមទាំងអន្តរកម្មនៃវិធីសាស្រ្តនេះជាមួយនឹងគោលដៅ ធ្វើពិពិធកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ ន៍និងជាពិសេសប្រទេសអភិវឌ្ឍ ន៍អនខ្សោយ (LDCs)។ សិក្ខាសាលានេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្នុងក្របខ័ណ្ឌនៃកម្មវិធីគាំទ្រពាណិជ្ជកម្មសម្រាប់ដំណាក់កាល ២០២០-២០២២ ចំណុះគណៈកម្មាធិការពាណិជ្ជ កម្មនិងអភិវឌ្ឍន៍របស់អង្គការពាណិជ្ជកម្មពិភពលោក។

ថ្លែងមតិនៅឯសិក្ខាសាលា បណ្ឌិត Le Thi Tuyet Mai ឯកអគ្គរដ្ឋទូត - តំណាងអចិន្ត្រៃយ៍វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវ (ស្វ៊ីស) បានសង្កត់ធ្ងន់ថា ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម សម្រាប់ឆ្នាំ ២០២១- ២០៣០ ការកសាងគំរូសេដ្ឋកិច្ចវិលជុំ ត្រូវបានកំណត់ថាជាទិសដៅនិងដំណោះស្រាយមួយក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានឆាប់រហ័សនិងប្រកបដោយចីរភាព ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ស្និទ្ធស្នាលជាមួយបរិស្ថាន និងឆ្លើយតបប្រកបដោយប្រសិទ្ធ ភាពនឹងការប្រែប្រួលអាកាសធាតុ។

ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai ក៏បានចែករំលែកអំពីបញ្ហាប្រឈមធំៗ ដែលបានកើតឡើងក្នុងការផ្លាស់ប្តូរពីគំរូសេដ្ឋកិច្ចប្រពៃណីទៅជាការកសាងគំរូសេដ្ឋកិច្ចវិលជុំនៅវៀតណាម និងបានបង្ហាញនូវបំណងប្រាថ្នារបស់វៀតណាមក្នុងការចង់រៀនសូត្រពីបទពិសោធន៍ របស់ប្រទេសអភិវឌ្ឍន៍ ក្នុងការធ្វើប្រតិបត្តិការសេដ្ឋកិច្ចវិលជុំនិងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ