វៀតណាមចែករំលែកបទពិសោធន៍នៅ កិច្ចប្រជុំជាន់ខ្ពស់ស្ដីពី HIV/AIDS ឆ្នាំ ២០២១

(VOVWORLD) - នាថ្ងៃទី ៨ ខេមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាន់ ខ្ពស់ស្តីពីជំងឺ HIV/AIDS ឆ្នាំ ២០២១ដោយប្រធានបទ“ បញ្ចប់វិសមភាព កំចាត់ជំងឺ AIDS។
វៀតណាមចែករំលែកបទពិសោធន៍នៅ កិច្ចប្រជុំជាន់ខ្ពស់ស្ដីពី HIV/AIDS ឆ្នាំ ២០២១ - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam (រូបថត៖ TTXVN)

កិច្ចប្រជុំនេះ សំដៅបូកសរុបលើរាល់ការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺ  HIV/AIDS របស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ ២០១៦ មក និងបន្តពិភាក្សាលើវិធានការសំដៅអនុវត្តន៍គោលដៅលុបបំបាត់ជំងឺរាតត្បាតនេះនៅឆ្នាំ២០៣០។ អញ្ជើញចូលរួម និងថ្លែងមតិពីទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានមានប្រសាសន៍ថា ដើម្បីសម្រេចឲ្យបានគោលដៅកំចាត់ជំងឹរាតត្បាត AIDS នៅឆ្នាំ ២០៣០ នោះ ពិភពលោកបាន“ រត់លឿនហើយ ប៉ន្តែត្រូវរត់ឲ្យលឿនថែមទៀត” ។ ជាមួយនឹងការប្រយុទ្ធប្រឆាំងជំងឺ HIV/AIDS ជាក់ស្ដែងនៅវៀតណាមនោះ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវធានាប្រភពកម្លាំង ជាពិសេសគឺប្រភពកម្លាំងសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ធានាខ្សែសង្វាក់ផ្គត់ផ្គង់ថ្នាំគ្រប់ប្រភេទ ដើម្បីប្រយុទ្ធប្រឆាំងនឹង វីរុសនេះ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ ថាចាំបាច់ត្រូវរកវិធីព្យាបាលជាសះស្បើយ ក៏ដូចជាអភិវឌ្ឍវ៉ាក់សាំងដើម្បីបង្ការជំងឺនេះឱ្យបានឆាប់ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ