វៀតណាមចែករំលែកបទពិសោធន៍អំពីការកសាងប្រព័ន្ធប្រកាសអាសន្ននិងស្វែងរកជួយសង្គ្រោះ

(VOVWORLD) -នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម-អង្គការសហប្រជាជាតិ (ECOSOC) ស្តីពីសកម្មភាពជួយសង្គ្រោះមនុស្សធម៌ឆ្នាំ២០១៧នោះ ឯកអគ្គរដ្ឋ Duong Chi Dung ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀត ណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិមួយចំនួនទៀតនៅទីក្រុង Geneva បានលើកត្រដែតនូវសមិទ្ធិរបស់វៀតណាមក្នុងការប្រឆាំងជាមួយគ្រោះ ធម្មជាតិ និងទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ។អញ្ជើញថ្លែងមតិនាថ្ងៃទី២៣ មិថុនា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ ECOSOC នៅទីក្រុង Geneva (ស្វីស) លោក Duong Chi Dung បានសង្កត់ធ្ងន់ទៅលើសមទ្ធិលេចធ្លោរបស់ វៀតណាម ក្នុងនោះ មានការកសាងនិងអនុវត្តច្បាប់បង្ការប្រឆាំងគ្រោះធម្មជាតិឆ្នាំ២០១៤ ផែនការសកម្ម ភាពជាតិទប់ទលជាមួយបម្រែបម្រួលអាកាសធាតុជាដើម។ 

លោក Duong Chi Dung ក៏បានសង្កត់ធ្ងន់ទៅលើការចូលរួមរបស់គ្រប់សមាសភាពសង្គម ព្រមទាំង ចាត់ទុកថា រាល់ការសន្យានិងជួយឧបត្ថម្ភយ៉ាងខ្លាំងក្លារបស់សហគមន៍អន្តរជាតិ គឺ សំខាន់ណាស់ ដើម្បី “គ្មានប្រទេសណា តំបន់ណា សហគមន៍ណា និងបគ្គុលណា ត្រូវបោះបង់ឲ្យនៅខាងក្រោយឡើយ”៕

វៀតណាមចែករំលែកបទពិសោធន៍អំពីការកសាងប្រព័ន្ធប្រកាសអាសន្ននិងស្វែងរកជួយសង្គ្រោះ - ảnh 1ការហ្វឹកហាត់សង្គ្រោះមួួយនៅវៀតណាម (រូបថតៈ TTXVN)

ប្រតិកម្មទៅវិញ

ផ្សេងៗ