វៀតណាមចង់បង្កើនកិច្ចសហប្រតិបត្តិការកសិកម្មជាមួយខេត្ត Niigata ជប៉ុន។
(VOV) /  
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Doan Xuan Hung នៅជំនួបជាមួយទេសាភិបាលខេត្ត Niigata លោក Hirohiko Izumida (vov.vn) |
VOV-ផលិតកម្មកសិកម្មបណ្ដុះបណ្ដាលប្រភពធនធានមនុស្សនិង
ទេសចរណ៍ជាបណ្ដាវិស័យដែលវៀតណាមនិងខេត្ត Niigata ជប៉ុនមានសក្តានុ
ភាពជាច្រើនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅជប៉ុនលោក Doan Xuan Hung បានសង្កត់ធ្ងន់ដូច្នេះក្នុងដំណើរទស្សនកិច្ច
ការងារនៅខេត្ត Niigata ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨មេសា។ ថ្លែងមតិនៅជំនួប
ជាមួយទេសាភិបាលខេត្ត Niigata លោក Hirohiko Izumida ឯកអគ្គរដ្ឋទូតបាន
អះអាងថា ទំនាក់ទំនងរវាងវៀតណាម-ជប៉ុនកំពុងក្នុងដំណាក់កាលអភិវឌ្ឍន៍
ល្អបំផុតពីមុនមក។ ប្រទេសទាំងពីរជាបណ្ដាមិត្តជិតស្និទ្ធ ថ្នាក់ដឹកនាំជប៉ុនចាត់
ទុកវៀតណាមជាដៃគូទំនុកទុកចិត្តនៅទ្វិបអាស៊ីនិងផ្ទុយទៅវិញ។ ឯកអគ្គរដ្ឋទូត
Doan Xuan Hung និងទេសាភិបាល Izumida បានចាត់ទុកថាផលិតកម្មកសិកម្ម
បណ្ដុះបណ្ដាលប្រភពធនធានមនុស្សនិងទេសចរណ៍ជាបណ្ដាវិស័យដែលខេត្ត
Niigata និងវៀតណាមមានសក្តានុភាពជាច្រើនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ៕
-VOV